ការ​​បោះ​​ឆ្នោត​​នៅ​​ប្រទេស​​ថៃ​​អាច​​ពន្យារ​ពេល​​ដល់​​ឆ្នាំ​២០១៦​

សារព័ត៌មាន​​ Cambodia News​/

ថៃ (២៨ វិច្ចិកា ២០១៤) ៖ ​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច​ថៃ​ លោក​ Sommai​ Phasee​ បាន​ប្រាប់​ប្រភព​ប៊ី​ប៊ី​ស៊ី​ថា​ ការ​បោះ​ឆ្នោត​ប្រកបដោយ​ លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ថ្ងៃ​ អាច​នឹង​ពន្យារពេល​ធ្វើ​ឡើង​ មិន​ហួស​ពី​ ១៨​ខែ​នោះ​ទេ​ ។​

​លោក​ប្រាយ​ទ្ធ​ ចាន់​អូ​ចា​ នាយក​រដ្ឋ​មន្ដ្រី​ដែល​ដឹកនាំ​រដ្ឋាភិបាលយោធា​គ្រប់​គ្រង​ប្រទេស​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​ កាលពី​ខែឧសភា​នោះ​ធ្លាប់​បាន​ថ្លែង​ថា​ ការ​បោះ​ឆ្នោត​អាច​ធ្វើ​ឡើង​តាម​ពេល​កំណត់​គឺ​នៅ​ដំណាច់ឆ្នាំ​២០១៥​ ។​

​ប៉ុន្ដែ​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​បាន​ បញ្ជាក់​ប្រាប់​ប្រភព​ព័ត៌មាន​ថា​ ការ​បោះ​ ឆ្នោត​អាច​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ឆ្នាំ​២០១៦​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លះ​ទៀត​។​ ការ​ ថ្លែង​បែប​នេះ​បន្ទាប់​ពី​មាន​ជំនួប​ពិភាក្សា​ កាលពី​សបា្ដហ៍​កន្លង​ទៅ​ ។​

​លោក​ Sommai​ Phasee​ បញ្ជាក់​ថា​ “​តាម​ការ​ប្រកាស​របស់​នាយក​រដ្ឋ​មន្ដ្រី​ ការ​បោះ​ឆ្នោត​អាច​ធ្វើ​ឡើង​នៅ​ក្នុង​ អំឡុង​ពេល​មួយ​ឆ្នាំ​ ប៉ុន្ដែ​បើ​តាម​អារម្មណ៍​ របស់ខ្ញុំ​វិញ​ ខ្ញុំ​គិត​ថា​ ការ​បោះ​ឆ្នោត​ អាច​កើតឡើង​អំឡុង​ពេល​មួយ​ឆ្នាំ​កន្លះ​”​។​

​ការ​ពន្យារ​រហូត​ដល់​ពាក់កណ្ដាល​ឆ្នាំ​ ២០១៦​នោះ​ ការ​បោះ​ឆ្នោត​ប្រទេស​ថៃ​ នឹង​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​ ពេញលេញ​ ។​ លោក​ Phasee​ បាន​បន្ដ​ថា​ ច្បាប់អាជ្ញាសឹក​នៅ​មិន​ទាន់​ដក​ចេញ​ នៅឡើយ​ ហើយ​នោះ​ជា​ច្បាប់​មួយ​ដែល​ នាយក​រដ្ឋមន្ដ្រី​ប្រើ​ដើម្បី​ស្ដារ​ស្ថានការណ៍​ សន្ដិសុខ​ក្នុង​ប្រទេស​ឱ្យ​ល្អ​ប្រសើរ​ឡើង​ ។​

​សេដ្ឋកិច្ច​ប្រទេស​ថៃ​ស្ថិត​នៅ​ទ្រឹង​ មួយ​កន្លែង​នៅ​ក្នុងឆ្នាំនេះ​។​ ក្រោយ​ពី​ធ្លាក់​កាលពីដើម​ឆ្នាំ​,​ សេដ្ឋកិច្ច​ថៃ​អាច​កើន​ ឡើយ​យ៉ាង​យឺត​ ។​ លោក​ Phasee​ បាន​ រំពឹង​ថា​ កំណើន​ GDP​ មាន​ត្រឹម​១-១.២​ ភាគរយ​ប៉ុណ្ណោះ​នៅ​ក្នុងឆ្នាំនេះ​ ។​ លោក​ បាន​រំពឹង​ថា​ កំណើន​GDP​អាច​កើនឡើង​ វិញ​ដល់​៤-៥​ភាគរយ​នៅ​ក្នុង​ឆមាស​ ទី​ពីរ​ឆ្នាំ​ក្រោយ​ ។​ លោក​បន្ដ​ថា​ រ​ដ្ឋា​ភិ​បាល​យោធា​នឹង​បង្កើន​ការ​ចំណាយ​ដើម្បី​ ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ចជាតិ​ និង​បង្កើន​ ការ​ឧបត្ថម្ភ​ដល់​ប្រជា​កសិករ​ក្នុង​គោល​ ការណ៍​មួយ​រយៈពេល​ខ្លី​ផង​ដែរ​ ។​

​ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​មក​ សេដ្ឋ​កិច្ច​ប្រទេស​ថៃ​បាន​ដាំ​ក្បាល​ចុះ​ ដោយ​សារ​តែ​ការ​ប៉ះពាល់​ដល់​វិស័យ​ទេស​ចរណ៍​,​ ការ​បដិសេធ​បញ្ជា​ទិញ​នាំ​ចេញ​ កង្វះ​បញ្ជា​ទិញ​ក្នុងស្រុក​ ដូច​ប៉ះពាល់​ដល់​ វិស័យ​រថយន្ដ​និង​វិស័យ​ដទៃ​ផ្សេងៗ​ទៀត​ផង​ដែរ​ ៕

3

 

Related Articles

Back to top button
Close
Close