នាយក​រដ្ឋ​មន្ត្រី​​ថៃ​​ប្រតិកម្ម​​ចំពោះ​​ការ​រិះ​គន់​​របស់​​ក្រុម​​សិទ្ធិម​នុស្ស​​អន្តរ​ជាតិ​

សារព័ត៌មាន​ Cambodia News​/

អន្តរជាតិ​ (២៧ ខែវិច្ចិកា ២០១៤) ៖​​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា ដែល​ឡើងកាន់​អំណាច​តាមរយៈ​ការធ្វើ​រដ្ឋប្រហារ បាន​ថ្លែង​ការពារ​តួនាទី​របស់លោក​ជា​នាយករដ្ឋមន្ត្រី ដែលជា​ប្រតិកម្ម​ឆ្លើយតប​នឹង​ការរិះគន់ របស់​ក្រុម​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ជុំវិញ​ការដឹកនាំ​របស់លោករ​យៈ​ពេល​ជាង​៦​ខែ​មកនេះ​។​

ប្រតិកម្ម​របស់លោក ប្រា​យុទ្ធ បានធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែវិច្ឆិកា ជាការ​ឆ្លើយតប ទៅនឹង​អង្គការសិទ្ធិមនុស្ស​អាមេរិក Human Rights Watch ដែល​បានចេញ​សេចក្ដីថ្លែងការណ៍ កាលពី​សប្ដាហ៍​មុននេះ ដោយ រិះគន់ថា ការដឹកនាំ របស់​ក្រុមប្រឹក្សា​យោធា​ថៃ ចាប់តាំងពី​ថ្ងៃ​រដ្ឋប្រហា​រ ថ្ងៃទី​២២ ខែឧសភា គ្មានអ្វី​ក្រៅពី​ការចាប់ខ្លួន​ក្រុម​អ្នក​រិះគន់ អ្នកនយោបាយ និង​បំបិទ​សេរីភាព ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះទេ ហើយក៏​គ្មាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​រីកចម្រើន​អ្វី​ដែរ ។

លោក​ប្រា​យុទ្ធ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មិនបាន​រឹបអូស​អំណាច ដោយសារតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​លោក ឬ​គ្រួសារ​លោក នោះទេ ។ លោក​បន្តថា លោក​មិន​ចង់​រំលោភ​អំណាច ហើយក៏​មិន​ចង់​ប្រើ​កងទ័ព​អ្វី​ដែរ ហើយ​ថា តួនាទី​របស់លោក​មិន​បំផ្លាញ​ផលប្រយោជន៍​ជាតិ​ដែរ ។​

គួរបញ្ជាក់ថា ប្រទេស​ថៃ ត្រូវបាន​មើលឃើញថា​កំពុង​ឆ្លងកាត់​របត់​ថ្មី​មួយ ជាមួយនឹង​ការតស៊ូ​ដើម្បី រើខ្លួន​ចេញពី​ការគ្រប់គ្រង​របស់​ក្រុមប្រឹក្សា​យោធា ដែល​លោក​ប្រា​យុទ្ធ​ជា​មេដឹកនាំ ៕ ​

6

 

 

Related Articles

Back to top button
Close
Close