អ្នកស្វែងសុំសិទ្ធិជ្រកកោនមកដល់អូស្ត្រាលីនៅឆ្នាំនេះមានចំនួន៦.០០០នាក់
តួលេខពីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បង្ហាញឲ្យឃើញថា នៅក្នុងឆ្នាំនេះមានអ្នកស្វែងសុំសិទ្ធិជ្រកកោនចំនួន៦០០០នាក់បាន មកដល់ប្រទេសអូស្រ្តាលី ។

(Credit: ABC)
អាជ្ញាធរ បានបញ្ឈប់កាណូតមួយគ្រឿងដែលដឹកមនុស្សចំនួន២៥នាក់នៅក្បែរកោះ Christmas កាលពីយប់មិញនេះ។ កាណូតនេះគឺជាកាណូតទី៨ហើយក្នុងរវាងពេល៦ថ្ងៃកន្លងមកនេះដែលត្រូវ អាជ្ញាធរ អូស្ត្រាលីស្ទាក់ចាប់។
មានមនុស្សជាង៤០០០នាក់កំពុងតែជាប់នៅក្នុងមន្ទីរឃុំឃាំង។
មន្ទីរឃុំ ឃាំងនៅ Wickham Point ក្នុងក្រុងដារវិន និងមន្ទីរឃុំឃាំងនៅកោះ Christmas ដាក់អ្នកស្វែងសុំសិទ្ធិជ្រកកោនចំនួនជាង១០០០នាក់៕ (អត្ថបទ ABC)