ទទួលទាន ភេសជ្ជៈ ប៉ូវកំលាំង លាយជាមួយនឹង គ្រឿងស្រវឹង បង្កគ្រោះថ្នាក់ខ្លាំងបំផុត សម្រាប់យុវវ័យ

សារព័ត៌មាន​​ Cambodia News​/

សុខភាព​ (១៧ វិច្ចិកា ២០១៤ )៖ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការចុះផ្សាយអំពីការសិក្សា ដែល​បង្ហាញឲ្យឃើញថា យុវវ័យ អាច ប្រឈមមុខ នឹងគ្រោះថ្នាក់ខ្លាំងបំផុត មិនអាចប៉ាន់ស្មានបាន ប្រសិនបើ ទទួលទាន ភេសជ្ជៈ ប៉ូវកំលាំង លាយជាមួយនឹង គ្រឿងស្រវឹង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា  យុវវ័យ ដែលទទួលទាន ភេសជ្ជៈប៉ូវកំលាំង លាយ ជាមួយនឹង គ្រឿងស្រវឹង (ឬជាតិកាហ្វេអ៊ីន) នឹងទទួលរង ផលប៉ះពាល់ ក៏ដូចជា ផល​អវិជ្ជ​មាន​ខ្លាំងជាង បើប្រៀប ធៀបទៅនឹង យុវវ័យ​ ដែលទទួលទាន ត្រឹមតែគ្រឿងស្រវឹង។

បើយោងទៅតាមការ សិក្សា បានឲ្យដឹងទៀតថា យុវវ័យ ​ ដែលទទួលទាន ភេសជ្ជៈ ប៉ូវកំលាំង និងគ្រឿងស្រវឹង (ឬជាតិកាហ្វេអ៊ីន) ក្នុងថ្ងៃតែមួយ ឬលាយវា បញ្ចូលគ្នា រួចទទួលទាន ក្នុង​ពេល​តែមួយ នឹងចំណាយ ពេល ក្នុងការទទួលទាន (គ្រឿងស្រវឹង) បន្ថែមទៀត លទ្ធផលនៃ ការចំណាយពេល ទទួលទាន (គ្រឿងស្រវឹង) ច្រើន នឹងបង្កឲ្យ កំរិតជាតិស្រវឹង នៅក្នុងឈាម ឡើងខ្ពស់ ដល់កំរិត កំពូលតែម្តង។

ការទទួលទានគ្រឿងស្រវឹង ដែលមានជាតិកាហ្វេអ៊ីន គឺមានជាតិអាល់កុលខ្លាំង ដែលធ្វើឲ្យ មានផល ប៉ះពាល់កើនឡើង និងបង្កឲ្យយុវវ័យ ​ មានភាពស្រួល ក្នុងការទទួលទាន គ្រឿង​ស្រវឹង បានកាន់តែច្រើន ​ដែលវានឹង បង្កឲ្យមាន ហានិភ័យកាន់តែខ្ពស់ សម្រាប់សុខភាព៕

4

 

Related Articles

Back to top button
Close
Close