​បុរស​​ម្នាក់​​ឈឺច​ង្កេះ ​​គ្រូពេទ្យ​​ចាក់​​៣​ ម្ជុល​​ស្លាប់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (17 វិច្ចិកា ២០១៤) ៖ កាលពី​វេលា​ម៉ោង ៤ កន្លះ​ទៀបភ្លឺ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៤  នៅ​មន្ទីរពេទ្យ​វិសាល​សុខ អគារ​លេខ​៨០ ផ្លូវ​មុនី​រ៉េត សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន​។​ ​បុរស​ម្នាក់​ឈឺចង្កេះ បាន​ឲ្យ​កូន ជូនទៅ​មន្ទីរពេទ្យ​វិសាល​សុខ ដើម្បី​ព្យាបាល​។ ក្រោយ ពី​គ្រូពេទ្យ ចាក់​ថ្នាំ​អស់​៣​ម្ជុល ក៏​ដាច់ខ្យល់​ស្លាប់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ ប្តឹង​ពី​គ្រូពេទ្យ ទារ​សំណង​។ ​

ក្រុមគ្រួសារ​រប​ស់បុរ ស​នេះ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឈុន សៅ​លី អាយុ​៥០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៦​ហ្សិត ផ្លូវ​១៩១ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។

គ្រួសារ​ជនរងគ្រោះ បាន​បន្តថា ដំបូង ជនរងគ្រោះ ឈឺ​ចុកចាប់​ចង្កេះ យ៉ាងខ្លាំង ក៏​ឲ្យ​កូន​ជូន​មក​មន្ទីរពេទ្យ​វិសាល​សុខ ដើម្បី​ព្យាបាល​។ ពេលមកដល់ គ្រូពេទ្យ បាន​ចាក់​ថ្នាំ​២​ម្ជុល ស្រាប់​តែមាន​អាការ​:​ស្លឈាម ហើយ​គ្រូពេទ្យ ក៏​ចាក់​ថ្នាំ​បន្ថែម​មួយ​ម្ជុល​ទៀត ស្រាប់តែ​ដាច់ខ្យល់ ស្លាប់​តែម្តង​៕

2

 

Related Articles

One Comment

  1. he is one of my family member.i heard the news this afternoon after his family call my grandmother

Back to top button
Close
Close