ក្រសួង​ព័ត៌​មាន​ចង់​អោយ​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​អស់​ចាក់​ផ្សាយ​តែ​រឿង​តែ​រឿង​ខ្មែរ ​

សារព័ត៌មាន​ Cambodia News​/

ភ្នំ​ពេញ (២២ តុលា ២០១៤) ៖ កា​ល​ពី​​ព្រឹក​ថ្ងៃទី​២១ ខែតុលា  នៅ​ក្រសួង​ព័ត៌មានបាន​បើក​កិច្ច​ពិគ្រោះ​យោបល់​មួយ​ស្តីពី​ការចាក់​បញ្ចាំងភាពយន្ត​បរទេស​លើ​កញ្ចក់ ទូរទស្សន៍​នៅក្នុង​ប្រទេស​កម្ពុជា​ កិច្ច​ពិគ្រោះ​យោបល់​នេះ ធ្វើឡើង​ក្នុង​គោល បំណង​លើកកម្ពស់​តម្លៃភាព​យន្ត​របស់​ខ្មែរ ឲ្យ​បាន​រស់​រវើក​ឡើងវិញ ខណៈដែល​ភាពយន្ត​បរទេស​កំពុង​វាយលុក​យ៉ាង​ក្នុង​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា​។​

គួរបញ្ជាក់​ផង​ដែល​គោលបំណង​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​គឺ ក្រសួង​ចង់អោយ​ស្ថានីយ៍​ទូរទស្សន៍​ក្នុងប្រទេស​កម្ពុជា​ទាំងអស់​ចាក់ផ្សាយ​តែ​រឿង ដែល​ផលិត​នៅក្នុង​ស្រុក​ខ្មែរ​ចាប់ពី​ម៉ោង ៦​ល្ងាច​ដល់​ម៉ោង​៩ យប់ និង​ផល​ស្ព​ត​ពាណិជ្ជកម្ម​នានា​តម្រូវ​អោយ​ជ្រើ​រើស​តួ​ជា​កូន​ខ្មែរ ។​

ក្រោយ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ដែលមាន​រយៈពេល​ប្រមាណ​ជា ២​ម៉ោង​ តែ​លទ្ធផល មិន​ទាន់​មាន​ការសម្រេច​យ៉ាងណា​នៅឡើយ​នោះទេ ពោល​រាល់​សំណើ នៃ​ការលើកឡើង​របស់​ផលិត​ករ និង​តារា សម្តែង គឺ​ត្រូវបាន​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថា នឹង​យកទៅ​ពិចារណា ទើប​មានការ​ឆ្លើយ​ជា​ក្រោយ ៕ ​

6

 

Related Articles

Back to top button
Close
Close