ចិន ​និង​អាម៉េរិក​ យក​ចិត្ត​ទុក​ដាក់ ​ថែម​ទៀត ​ពី​ជំងឺ​អ៊ី​បូឡា​

សារព័ត៌មាន​​ Cambodia News/

ប៊ូស្តុន (២០ តុលា ២០១៤) ៖ បន្ទាប់ពីជំនួបពិភាក្សាជាន់ខ្ពស់រវាង ចិន និងអាម៉េរិក បានបញ្ចប់ អ្នកនាំពាក្យរបស់រដ្ឋមន្រ្តី ក្រសួងការ បរទេស លោក Qin Gang បានឲ្យដឹងថា ប្រទេសទាំង ២ នឹងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការ ប្រយុទ្ធប្រឆាំងជំងឺអ៊ីបូឡា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០១៤នេះថា រដ្ឋមន្រ្តីក្រសួងបរទេស លោក Yang Jeichi បានលើកឡើងថា ជំងឺអ៊ីបូឡា ដែលសាយភាពចេញពី អាហ្វ្រិកខាងលិច កំពុងតែរាតត្បាត ដ៏ឃោរឃៅដល់សុខភាពប្រជាជនជុំវិញពិភពលោក ដែលទាមទារឲ្យមាន កិច្ចខិតខំប្រឹងប្រែង និង សហការជា អន្តរជាតិ។

លោក Yang ក៏បានបញ្ជាក់ដែរថា ចិនត្រៀមខ្លួនជាស្រេច ចំពោះរបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាម៉េរិក ក៏ ដូចជាសហគមន៍អន្តរជាតិផងដែរ ដើម្បីជួយដល់ប្រទេសអាហ្វ្រិក។ ចិន នឹងបន្តគាំទ្រ និងផ្តល់ជំនួយបន្ថែមទៀត ទៅដល់អាហ្រ្វិកខាងលិច ក្នុងការប្រឆាំងជំងឺអ៊ីបូឡានេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំផ្លូវការនៃសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក (APEC) នាពេលខាងមុខ ដែលមានការចូលរួមដោយផ្ទាល់ ពីសំណាក់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Barack Obama និងថ្នាក់ដឹកនាំកំពូល ជាច្រើនទៀត ៕

7

 

 

Related Articles

Back to top button
Close
Close