​ក្រសួង​អប់រំ​មិន​ផ្តល់​អាហា​រូប​ករណ៍ ​សម្រាប់​សិស្ស​ប្រឡង​ជា​ប់បាក់​ឌុប​លើក​ទី​២​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (១៧ តុលា ២០១៤) ៖ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា​បញ្ជាក់ថា ក្រសួង​មិន​មាន​អាហារូបករណ៍​សម្រាប់​សិស្សដែល​ប្រឡង​ជាប់​បាក់​ឌុប​លើក​ទី​២ កាលពី​ថ្ងៃ​ទី​១៣​ និង​១៤ ខែ​តុលា​នោះ​ទេ​។​

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​ផ្តល់​បទសំភាសន៍​ឲ្យ​អ្នកសារព័ត៌មា​ន បន្ទា​ប់​ពីកិច្ចប្រជុំ​ជាមួយ​ប្រធាន​មណ្ឌល​ប្រឡង មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ និងអ្នកអង្កេត​ការណ៍ប្រមាណ​២០០​នាក់​ កាលពី​រសៀល​ថ្ងៃទី​១៥​ ខែតុលា ដើម្បី​ពិនិត្យមើល​ដំណើរការ​ប្រឡង​លើក​ទី​២​ថា សិស្ស​ដែល​ប្រឡង​ជាប់​លោក​ទី​២​នេះ គ្រប់​និទ្ទេស​ទាំងអស់​នឹង​មិន​ទទួលបាន​អាហា​រូបករណ៍​ពី​សាលា​រដ្ឋ​នោះទេ តែ​ពួកគេ​អាច​មាន​ឱកាស​ទទួលបាន​អាហា​រូបករណ៍​ពី​សាលា​ឯកជន​។

លោក ហង់​ ជួន ណា​រ៉ុន បន្ថែមថាការប្រឡង​លើក​ទី​២នេះ មាន​លក្ខណៈ​ប្រសើរ​ជាង​លើក​ទី​១​ទៅទៀត​។ លោក​ថាក្រោយ​ដំណើរការ​ប្រឡង ភាពអវិជ្ជមាន​ទូទៅ​បាន​កើតឡើង​តិច​ជាង​លើក​ទី​១ តែ​ចំនួន​បេក្ខជន​បាន​អវត្តមាន​ច្រើន​រហូត​ជាង ៦​៧០០​នាក់ ដែល​លើកទីមួយ​មានតែ​ជាង​១​០០០​នាក់​ប៉ុណ្ណោះ​។ ​លោកបញ្ជាក់ទៀតថា នៅ​ឆ្នាំក្រោយមិន​មាន​រៀបចំ​ការប្រឡងលើក​ទី​២ ​ដូចឆ្នាំ​នេះ​ទៀត​ទេ​។​

ក្នុងសម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​លើក​ទី​២ ថ្ងៃទី​១៣-១៤ ខែតុលា ឆ្នាំ​២០១៤​នេះ មាន​មណ្ឌល​ប្រឡង​ទូទាំងប្រទេស​ចំនួន​១១៧ ត្រូវជា​២៧៥២​បន្ទប់ និង​មានបេក្ខជន​ប្រឡង​ជាង ​៦០​ ០០០នាក់​៕

5

 

Related Articles

Back to top button
Close
Close