ប៉ូលីសហុងកុង ព្រមានបោស សម្អាតក្រុមបាតុករ ក្នុងករណី ចាំបាច់

សារព័ត៌មាន​​ Cambodia News/

ហុងកុង (០៨ តុលា ២០១៤) ៖ កម្លាំងប៉ូលីសហុងកុង នឹងចាត់វិធានការ ចាំបាច់នានា ដើម្បីបោសសម្អាត ក្រុមបាតុករ ដោយសារ ការកើនឡើងនូវ ការប្រឈមមុខដាក់គ្នា រវាងក្រុមបាតុករ និងមនុស្សរស់នៅក្នុងតំបន់ ។ នេះបើយោង តាមការលើកឡើង របស់មេបញ្ជាការប៉ូលីស ថ្លែងក្នុងសន្និសីទ សារព័ត៌មាននៅថ្ងៃអង្គារ៍នេះ។

ភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃអង្គារ៍នេះ បានឲ្យដឹងថា ការប្រមូលគ្នារបស់មនុស្ស ដែលមានផ្នត់គំនិត ខុសៗគ្នា ក្នុងតំបន់ Mong Kok បណ្តាលឲ្យការវិវាទគ្នា កើតមានឡើងពីពេលមួយ ទៅពេល មួយទៀត។ នេះបើយោងតាមការលើកឡើង របស់លោក Hui Chun-tak មេបញ្ជាការប៉ូលីសហុងកុង។

លោក មេបញ្ជាការបានឲ្យដឹងផងដែរថា ស្ថានភាពហាក់ឈានទៅរកការប្រឈមមុខដាក់គ្នារវាងមនុស្សពីរក្រុម ដោយក្រុមសកម្មជន ជាអ្នកបង្ក ព្រមទាំងបណ្តាលឲ្យតំបន់ Mong kok ក្លាយជាតំបន់ដែលមានហនិភ័យខ្ពស់។ ក្រុមខ្លះមានចេទនា ព្រមទាំងញុះញ៉ុងឲ្យមានការបិទផ្លូវជាដើម។ ប្រភពដដែលបានបញ្ជាក់ថា ប៉ូលីសមានតួនាទី ក្នុងការរក្សាសុវត្ថិភាពប្រជាពលរដ្ឋ៕

12

 

Related Articles

Back to top button
Close
Close