ចុងភៅអូស្ត្រាលីសម្លាប់និងចំអិនសាច់មិត្តស្រីជាអាហារ
សារព័ត៌មាន Cambodia News/
អូស្ត្រាលី (០៨ តុលា ២០១៤) ៖ ប៉ូលិសអូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទនេះថាពួកគេបានចាប់ផ្តើមការស៊ើបអង្កេតករណីឃាតកម្មមួយក្រោយពីពួកគេបានរកឃើញបំណែកសាច់មនុស្សនៅក្នុងផ្ទះល្វែងមួយ តែបានបដិសេធមិនអះអាងរបាយការណ៍ដែលថាផ្នែកនៃសាកសពត្រូវបានចំអិនលើចង្ក្រាន។
អាជ្ញាធរបានទៅផ្ទះនេះនៅតំបន់អ្នកមាននៃក្រុងប្រ៊ីសប៊ែន កាលពីយប់ថ្ងៃសៅរ៍ ក្រោយពីអ្នកជិតខាងបានរាយការណ៍អំពីក្លិនអាក្រក់។
អធិការផ្នែកស៊ើបអង្កេតលោកថម អាមីត បានប្រាប់អ្នកយកព័ត៌មានថា”ក្រោយទៅទីនោះ យើងមានមូលហេតុដើម្បីចាប់ផ្តើមការស៊ើបអង្កេតមួយទាក់ទងនឹងឃាតកម្មឬការធ្វើអត្តឃាត”៕