លោក ហ៊ុន សែន ផ្តល់ថវិកា និងសម្ភារៈជាច្រើនដល់កីឡាការិនី ស៊ន សៀវម៉ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ តុលា ២០១៤) ៖ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់ការជួប សំណេះសំណាលជាមួយ គណៈប្រតិភូ និងកញ្ញា ស៊ន សៀវម៉ី នៅវិមានសន្តិភាពហើយ ។
ចំណែកក្បួនរថយន្តរបស់ លោក ហ៊ុន សែន បានចាកចេញពីវិមានសន្តិភាពហើយដែរ។ លោក ហ៊ុន សែន បានសម្រេចឲ្យកីឡាការិនី ស៊ន សៀវម៉ី ជាប់សញ្ញាបត្របាក់ឌុប ដោយស្វ័យប្រវត្តិ និងផ្តល់អាហាររូបករណ៍, ម៉ូតូមួយគ្រឿង កុំព្យូទ័រ Apple មួយគ្រឿង និង iPad មួយគ្រឿង ព្រមទាំងផ្តល់ថវិកាប្រចាំឆ្នាំ ចំនួន១៥០០ដុល្លារ, ទឹកប្រាក់៥លានរៀលសម្រាប់ម្តាយ ស៊ន សៀវម៉ី, និងពិសេសនោះ លោក ហ៊ុន សែន បានបំពាក់គ្រឿងឥស្សរយយសថ្នាក់មហាសិរិវឌ្ឍន៍ នឹងចាត់ទុកថា ជាវីរនារីកម្ពុជា ស៊ន សៀវម៉ី។
សូមបញ្ជាក់ថា ជាការលើកទឹកចិត្ត ដល់កីឡាការិនី ដំបូងគេសម្រាប់ ប្រទេសកម្ពុជា ក្នុងអំឡុង ជាង៤០ឆ្នាំ នៃការចូលរួមប្រកួត កីឡាអាស៊ីហ្គេម នៅប្រទេសកូរ៉េខាងត្បូង ហើយទទួលបាន មេដាយមាស សម្រាប់កីឡា តៃក្វាន់ដូរនោះ កញ្ញា ស៊ន សៀវម៊ី ត្រូវបានលោកនាយករដ្ឋមន្រ្តី ឧបត្ថម្ភថវិកាផ្ទាល់ពីហៅប៉ៅ ចំនួន១ម៉ឺនដុល្លារ និង២ម៉ឺនដុល្លារ ទៀត ពីរាជរដ្ឋាភិបាលកម្ពុជា ៕