រដ្ឋសភា ​បើក​​កិច្ច​ប្រជុំ ​អនុម័ត​​លើ​​ការ​កែ​ប្រែ​​រដ្ឋ​ធម្មនុញ្ញ​ ស្តី​ពី ​គ​ជ​ប​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (០១ តុលា ២០១៤) ៖ អ្នកតំណាងរាស្ត្រ​ចំនួន ១២០ រូប ដឹកនាំ​ដោយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​បើក​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​១​តុលា​។ កិច្ចប្រជុំពេញអង្គ លើក​ទី​៣ នីតិកាល​ទី​៥  មាន​របៀបវារៈ​ពិភាក្សា និង​អនុម័ត ចំនួន ៦ ដែល​ក្នុងនោះ ក៏មាន​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ពាក់ព័ន្ធ​នឹង​គជប ផងដែរ​។​

សម័យប្រជុំ​រដ្ឋសភា លើក​ទី​៣ នីតិកាល​ទី​៥ នៅ​ថ្ងៃ​ពុធ ទី​១ ខែតុលា ឆ្នាំ​២០១៤ វេលា​ម៉ោង ៨ ព្រឹក មាន​របៀបវារៈ ចំនួន ៦ រួមមាន​៖ ១- ព្រះរាជសារ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ជូន​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៣ នីតិកាល​ទី​៥ អាន​ដោយ​សម្តេច​ហេង​សំរិន​។

២-​របាយការណ៍ ស្តីពី សកម្មភាព​របស់​រដ្ឋ​សភា ចន្លោះ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​២ និង​លើក​ទី​៣ នីតិកាល​ទី​៥​។

៣- ការពិភាក្សា និង​អនុម័ត សេចក្តីស្នើច្បាប់​ធម្មនុញ្ញ ស្តីពី វិសោធនកម្ម មាត្រា ៧៦ និង​មាត្រា​ទាំងឡាយ​ពី​ជំពូក​ទី​១៥​ថ្មី ដល់​ជំពូក​ទី​១៦​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

៤-​ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ណា​ហ្គូ​យ៉ា ស្តីពី​សិទ្ធិ​ទទួលផល​ពី​ធនធាន​សេ​នេ​និក និង​ការបែងចែក​ផលប្រយោជន៍​ពី​ការប្រើប្រាស់​ធនធាន​សេ​នេ​និក​ដោយ​ស្មើភាព និង​សមធម៌ នៃ​អនុសញ្ញា​សហប្រជាជាតិ ស្តីពី ជីវៈចម្រុះ​

៥- ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម មាត្រា​១ មាត្រា​៣ មាត្រា​៤ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១៣ មាត្រា​១៤ មាត្រា​១៥ មាត្រា​១៧ មាត្រា​១៨ មាត្រា​១៩ មាត្រា​២០ មាត្រា​២១ មាត្រា​២៣ មាត្រា​២៤ មាត្រា​៣០ មាត្រា​៣៤ មាត្រា​៣៧ មាត្រា​៣៨ មាត្រា​៣៩ មាត្រា​៤០ មាត្រា​៤១ មាត្រា​៤២ មាត្រា​៤៣ មាត្រា​៤៥ មាត្រា​៤៩ មាត្រា​៥៥ និង​មាត្រា​៥៦ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រោងចក្រ និង​សិប្បកម្ម ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស​/​រកម​/០៦០៦/០១៨ ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០០៦

៦-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី សហប្រតិបត្តិការ​វប្បធម៌ រវាង​រដ្ឋាភិបាល នៃ​រដ្ឋ​ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាស​គ្នេ​យ៍ និង​រដ្ឋាភិបាល នៃ​សហព័ន្ធរុស្ស៊ី​។​ ​ជាការ​កត់សម្គាល់ កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ​នៅ​ព្រឹក​នេះ ក៏មាន​វត្តមាន​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល ព្រមទាំង​លោក​សមរង្ស៊ី តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម និង​លោក​កឹម​សុខា អនុប្រធាន​ទី​១ រដ្ឋសភា ព្រមទាំង​អង្គទូត​ជា​មិត្ត​របស់​កម្ពុជា​ជាច្រើនរូប​ផងដែរ​៕

16

 

Related Articles

Back to top button
Close
Close