បាតុកម្មហុងកុង រាលដាលដល់និស្សិតកោះតៃវ៉ាន់
សារព័ត៌មាន Cambodia News/
ហុងកុង និងតៃវ៉ាន់ (៣០ កញ្ញា ២០១៤) ៖ ក្នុងពេលដែលសិស្ស និស្សិតកោះហុងកុងនាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំង រដ្ឋាភិបាលទីក្រុងប៉េកាំងដែលបំបិទសិទ្ធិ សេរីភាពក្នុងការអនុវត្ដប្រជា ធិប តេយ្យនៅលើកោះហុងកុងពេល នេះភ្លើងបា តុកម្មក៏បានរាលដាលដល់និស្សិតកោះតៃវ៉ាន់ក៏នាំគ្នាដង្ហែក្បួន បាតុកម្មទាមទារ រដ្ឋាភិបាលតៃវ៉ាន់ត្រូវតែម៉ឹងម៉ាត់មិនត្រូវស្ដាប់តាមរដ្ឋាភិបាល ចិននោះឡើយ។
ក្រុមបាតុករតៃវ៉ាន់បានស្នើដល់រ ដ្ឋា ភិបាលរបស់ខ្លួន ត្រូវតែបញ្ចប់សកម្ម ភាពពិភាក្សាទាំងឡាយជាមួយរដ្ឋាភិបាល ទីក្រុងប៉េកាំង ជុំវិញបញ្ហាសេដ្ឋកិច្ចនិង នយោបាយ ដើម្បីបង្ហាញការគាំទ្រដល់ ក្រុមនិស្សិតកោះហុងកុង ។
ក្រុមនិស្សិតតៃវ៉ាន់បាន ប្រមូលផ្ដុំគ្នា នៅមុខអគារពាណិជ្ជកម្មហុងកុងដែល មានទីតាំងនៅទីក្រុងតៃបិ ទាមទារដល់ ប៉ូលិសហុងកុងបញ្ចប់សកម្មភាពហិង្សា ទៅលើក្រុមបាតុករ ។ ក្រុមនិស្សិតតៃវ៉ាន់ក៏បានរំសាយ ដោយសន្ដិភាព ក្រោយពេលមេដឹកនាំ កោះតៃវ៉ាន់ លោក ម៉ា យីងជឺ បានថ្កោល ទោសដល់សកម្មភាពប្រើហិង្សាទៅលើបាតុករហុងកុង ។
ប៉ុន្មានថ្ងៃកន្លងមកពលរដ្ឋកោះ តៃវ៉ាន់ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការ ដាក់បញ្ចូលកោះតៃវ៉ាន់ក្រោមការគ្រប់ គ្រងទាំងស្រុង ដោយរដ្ឋាភិបាលទីក្រុង ប៉េកាំង ដូចកោះហុងកុង និងម៉ាកាវ ក្រោយពេលចិនបានអញ្ជើញគណៈប្រតិភូ តៃវ៉ាន់ដែលស្និទ្ធនឹងរដ្ឋាភិបាលចិនបំពេញ ទស្សនកិច្ចឥតឈប់ឈរទៅកាន់ទីក្រុងប៉េកាំង ៕