លោក​ ហ៊ុន ​សែន ​បញ្ជាក់​ជំហរ​ពី​រឿង​ទទួល​ជន​ភៀស​ខ្លួន​មក​ពី​អូស្ត្រាលី​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៩ កញ្ញា ២០១៤) ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះប្រកាសថា ការ​ដែល​កម្ពុជា​ទទួល​យក​ជន​ភៀស​ខ្លួន​មកពី​ប្រទេស​អូស្ត្រាលី​នោះ គឺជា​កាតព្វកិច្ច​អន្តរជាតិ​របស់​កម្ពុជា​។​

ការបញ្ជាក់​នេះធ្វើឡើង​បន្ទាប់​ពី​មាន​ការរិះគន់​ថា កម្ពុជា​មិន​គួរ​ទទួលយក​ជនភៀសខ្លួន​ទាំង​នោះ​ទេ ព្រោះ​រដ្ឋាភិបាល​កម្ពុជា​មិនទាន់​មាន​លទ្ធភាព​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន​ខ្លួន​ឲ្យបាន​គ្រប់គ្រាន់ និង​គោរព​សិទ្ធិមនុស្ស​ពេញលេញ​នៅឡើយ​។​

ប៉ុន្តែ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សាកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ​លោក ហ៊ុន សែន​ ថ្លែងថា ការបញ្ជូន​ជនភៀសខ្លួន​ពី​អូស្ត្រាលី​មក​កម្ពុជា​នេះ ធ្វើឡើង​តាម​គោលការណ៍​ស្ម័គ្រចិត្ត ហើយក៏​ជា​ផ្នែក​កាតព្វកិច្ច​អន្តរជាតិ​របស់​កម្ពុជា​ដែល​ត្រូវ​អនុវត្ត​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ទៀតថា ការ​ដែល​អូស្ត្រាលី​សម្រេចចិត្ត​បញ្ជូន​ភៀស​ខ្លួន​ទាំងនោះ​មក​កាន់​កម្ពុជា ដោយសារ​តែ​អូស្ត្រាលី​យល់ឃើញថា ប្រទេស​កម្ពុជា​មាន​លទ្ធ​ភាព​​គ្រប់គ្រាន់ ក្នុង​ការផ្តល់​មុខរបរ​ដល់​ពួកគេ​ដើម្បី​ចិញ្ចឹមជីវិត៕

7

 

Related Articles

Back to top button
Close
Close