បុរស​​ម្នាក់​​ ចាក់​​សម្លាប់​​ អតីត​​មិត្ត​​ស្រី​​ ដោយ​​សារ​​តែ​​នាង ​​មិន​​ព្រម​​ត្រូ​វ​​គ្នា​​វិញ​​

សារព័ត៌មាន​​ Cambodia News/

តៃវ៉ាន់ (២៦ កញ្ញា ២០១៥) ៖ តាមសេចក្តីរាយការណ៍ ពី News Reports បានឲ្យដឹងថា បុរសម្នាក់នោះ ឈ្មោះ Zhang ជាសិស្សបញ្ចប់ ការសិក្សា នៅសាកល វិទ្យាល័យ National Taiwan បាន​ចាក់​សម្លាប់​អតីត​មិត្ត​ស្រី ឈ្មោះ Lin ដោយសារតែ នាងមិនព្រមត្រូវគ្នា ។

ចំពោះរឿងហេតុនេះ បានកើតឡើង កាលពីថ្ងៃច័ន្ទ ទី២២ខែ កញ្ញា កន្លងទៅថ្មីៗនេះ ដែល​លោក Zhang  បានទៅលេងផ្ទះ នាង Lin ដើម្បីចង់ និយាយ សម្រុះសម្រួលជាមួយគ្នា ប៉ុន្តែ​ខាងស្រីវិញ គឺនាង មិនចង់ ស្រលាញ់គ្នា ជាមួយគាត់ម្តងទៀតនោះទេ។

ពេលនោះ ដែរ លោក Zhang  ក៏បាន សម្លុតគំរាមនាង ជាមួយនឹងរូបថតអាក្រាត របស់​នាង​ថែមទៀតផង។ ស្រាប់តែភ្លាមៗនោះ រូបគាត់ក៏ បានទាញ កាំបិត ចិតផ្លែឈើ ទៅចាក់ លើ​ដង​ខ្លួនរបស់នាង ៣៤កាំបិត បណ្តាលឲ្យ នាងស្លាប់នឹងកន្លែងកើតហេតុ តែម្តង៕ 

5

Related Articles

Back to top button
Close
Close