រដ្ឋាភិបាល​​ ​ថា ​​​ប្រាក់​​ឈ្នួល​​​កម្មករ​​​រោង​​ចក្រ​​ នឹង​​​ត្រូវ​​​ដំ​ឡើង​​​នៅ​​​ឆ្នាំ​​​២០​​១៥​​​

សារព័ត៌មាន​​ Cambodia News/

​ភ្នំ​ពេញ​ (២៥ កញ្ញា ២០១៤ ) ៖ ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ចំរើនពហុ​បច្ចេកវិទ្យា​នៅ​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​២៥​ខែកញ្ញា​នេះ លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា ការដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ នឹង​ត្រូវ​ដំឡើង​​នៅ​ឆ្នាំ​២០១៥​ខាងមុខ តែ​មិន​ទាន់​ដឹងថា​អាច​នឹង​ត្រូវ​ដំឡើង​ដល់​ប៉ុន្មាន​នោះទេ ដោយសារ​ភាគី​អង្គការ​អន្តរជាតិ​ខាង​ពលកម្ម​(ILO) ក្រសួង​ការងារ និង​និយោជិត កំពុងតែ​ពិភាក្សាគ្នា​។​

​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ចំនួន​១០០​ដុល្លារ ដែល​ទើប​ត្រូវបាន​ដំឡើង​ជា​បន្តបន្ទាប់​កាលពី​ចុងឆ្នាំ​២០១៣ និង​កាលពីដើម​ខែ​មករា​។​ប៉ុន្តែ​សហជីព​ធំៗ​ដែល​តំណាង​ឲ្យ​កម្មក​រប្រកាស​បន្ត​យុទ្ធនាការ និង​ការតវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​រហូតដល់​១៧៧​ដុល្លារ​។​

​កាលពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា ក្រសួង​ការងារ ភាគី​សហជីព និង​ក្រុម​និយោជក បាន​ជួបគ្នា​ពិភាក្សា​ពី​ការដំឡើង​ប្រាក់​ឈ្នួល តែ​មិនទាន់​សម្រេច​ជា​រួម​លើ​ចំនួន​ប្រាក់​ដែល​ត្រូវ​ដំឡើង​នៅឡើយ​ទេ​។​ភាគី​ទាំង​បី គ្រោង​នឹង​ជួប​គ្នា​បន្ត​ទៀត​នៅ​ថ្ងៃទី​២៦​ខែកញ្ញា​ស្អែក​នេះ​៕

1

 

Related Articles

Back to top button
Close
Close