តាវ័យ៧០ឆ្នាំម្នាក់ដើរសុំទាន ១ខែបានជាង ១០០០ដុល្លារ
សារព័តមាន Cambodia News/
ចិន (១៨ កញ្ញា ២០១៤) ៖យោងតាមប្រភពព័ត៌មានShanghaiistបានឲ្យដឹងថាបុរសវ័យចំណាស់ជនជាតិចិនម្នាក់រស់នៅខេត្តJiangsuមានអាយុប្រហែល៧០ឆ្នាំប្រកបរបរដើរសុំទានក្នុងទីក្រុងប៉េកាំងដើម្បីចិញ្ចឹមជីវិត ។
ប្រភពព័ត៌មានខាងលើបានបន្តថា លោកតារូបនេះ មិនត្រឹមតែដើរសុំទានដើម្បីចិញ្ចឹម ជីវិតខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់ក្រុមគ្រួសារនៅស្រុកកំណើតក្នុងមួយខែៗ ជាង១,៦០០ដុល្លារទៀតផង ។ លើសពីនេះលោកតាបានបញ្ជូនកូន៣នាក់ទៅរៀននៅមហាវិទ្យាល័យ និងបានសាងសង់ផ្ទះពីរជាន់នៅឯស្រុកកំណើតទៀតផង ៕