លោក​ ​​​ហ៊ុន ​សែន​​​​ចូល​រួម​​​​​ពិព័រ​ណ៌​​​​អាស៊ាន​​-​ចិន​​​លើក​​​ទី​​​១១​​​​នៅ​​ប្រទេស​​​​ចិន​​​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (១៥ កញ្ញា ២០១៤) ៖ នៅ​ព្រឹក​ថ្ងៃទី​១៥ កញ្ញា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់ រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ ចូលរួម​ពិព័រណ៍ អាស៊ាន​-​ចិន​លើក​ទី​១១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។ ។​

ក្នុង​ដំណើរ​ទៅ​កាន់​សាធារណៈរដ្ឋ​ចិន​នេះ គណៈប្រតិភូ​អមដំណើរ​ជាមួយ​នាយក​រដ្ឋមន្ត្រី រួមមាន​៖ លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​សមាជិក​ដទៃ​ទៀត នៃ​រាជ​រដ្ឋា​ភិ​បាល​​​​កម្ពុជា​។

សេចក្តី​ជូន​ព័ត៌មាន​ដដែល បានបញ្ជាក់​ថា ក្នុងឱកាស​ទស្សនកិច្ច​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​ទទួល​ជួប​សំដែង​ការគួរសម​ជាមួយ​លោក ចាង កា​វលី ( Zhang Gaoli ) ឧប​នាយករដ្ឋមន្ត្រី និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​ចិន​៕​

09-09-2014

 

Related Articles

Back to top button
Close
Close