កាប់​​តា​យាយ​​និង​​ឪពុក​មា ​ស្លាប់​​ ដោយ​​ខឹង​​សុំ​​លុយ ​១​ពាន់​​រៀល​ ទិញ​ស្រា​​ផឹក​​មិន​បាន​ ​​

សារព័ត៌មាន​ Cambodia News/

ព្រះវិហារ​ (១៥ កញ្ញា ២០១៤) ៖ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ម៉ឺន​រាជ ឃុំ​ខ្យង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​ ​ជនរងគ្រោះ​ទាំង ៣ នាក់​នោះ រួមមាន ៖ ទី​១-​ឈ្មោះ​ចិន លឿង អាយុ​៦៦​ឆ្នាំ (​តា​) ទី​២-​ឈ្មោះ​ខឹង អឹម អាយុ​៧៣​ឆ្នាំ (​យាយ​) និង​ទី​៣-​ឈ្មោះ ចិន តេ​ម អាយុ​៣៧​ឆ្នាំ (​ឪពុក​) អ្នក​ទាំង​៣​នាក់ មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ​ខាងលើ​។

រីឯ​ឃាតករ ជា​ក្មួយប្រុស​ឈ្មោះ វុ​ធ ធឿន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ផ្ទះ កើតហេតុ​ខាងលើ​។ ក្នុង​ហេតុការណ៍​កាប់សម្លាប់​នេះ ត្រូវ​ប្រជាពលរដ្ឋ លើកគ្នា​មួយ​ភូមិ ប្រដាប់​ដោយ​កាំបិត ចម្ពាមកៅស៊ូ និង​ដំបង​ព័ទ្ធចាប់​ជនសង្ស័យ ដើម្បី​កាត់ទោស​ប្រហារជីវិត ព្រោះ​ពួកគេ​មានការ​ខឹងសម្បារ យ៉ាងខ្លាំង ចំពោះ​ទង្វើ​យ៉ាង​សាហាវ ឃោរឃៅ របស់​ជនដៃដល់​នេះ​។

តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ចុះទៅ​អន្តរាគមន៍​ទាន់ពេល រួច​នាំយក​ជនដៃដល់ ទៅ​សាកសួរ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់​តាមច្បាប់​ ៕

cv3-320x203

 

Related Articles

Back to top button
Close
Close