លោក ហ៊ុន សែន ព្រមាន​បោះ​ឆ្នោត​ ទម្លាក់​ លោក ​កឹម ​សុខា ​បើ​ លោក កឹម សុខា​ចង់​បោះ​ឆ្នោត​ ទម្លាក់​ នាយក​រដ្ឋ​មន្ដ្រី ​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំ​ពេញ​ (០៩ កញ្ញា ២០១៤) ៖ នៅក្នុងពិធីបើកការដ្ឋានស្ពានអាកាសទី៤ តិចណូ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញាឆ្នាំ២០១៤ លោក​ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានថា ការបោះឆ្នោតទម្លាក់ អនុ​ប្រធានទី១រដ្ឋសភា មក​ពី​គណបក្សប្រឆាំង គឺលោកកឹម សុខា និងកើតឡើង ភ្លាម បើសិន​លោក​កឹម សុខា នៅ​តែ​ចង់​ឱ្យ​មាន​ការបោះឆ្នោតទម្លាក់រដ្ឋមន្ដ្រី។

ការព្រមានធ្ងន់ៗនិងឆ្លើយតបដោយមិនទុកពេលយូររបស់លោក​ ហ៊ុន សែន បាន​ធ្វើ​ឡើង​ក្រោយ​​ពេលដែលលោកកឹម សុខា ដែលជាអនុប្រធានទី១ រដ្ឋសភា មកពីគណបក្សប្រឆាំង តែងតែទៅអួតនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា យុទ្ធនាការបោះឆ្នោតទម្លាក់រដ្ឋមន្ដ្រី ដោយ​សារអំពើពុក រលួយនោះនឹង កើតមានឡើង ។

​លោក​ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានលើកឡើង ថា ការបោះឆ្នោតទម្លាក់អនុប្រធានទី១ គឺគ្មានអីពិបាកនោះឡើយ មានន័យថា ក្នុងសំឡេងគណៈកម្មាធិការ អចិន្ដ្រៃយរដ្ឋសភា មាន​៧នាក់ គណបក្សប្រជាជនឈ្នះ ហើយបោះឆ្នោតទម្លាក់សំឡេង ៥០បូក១ ក៏​ប្រជាជន​ឈ្នះ​ដដែល ដូច្នេះសូមផ្ដាំទៅកុំចង់ ទម្លាក់នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី នោះ និង​បោះ​ឆ្នោត​ទម្លាក់​មុន​ជា​មិន​ខាន ៕

លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានស្ពានអាកាសទី៤ តិចណូ នាព្រឹកថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៤។
លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានស្ពានអាកាសទី៤ តិចណូ នាព្រឹកថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៤។

Related Articles

Back to top button
Close
Close