ពិធី​បុណ្យ​ចម្លែក​ គាស់​សាក​សព​ដង្ហែ​ក្រឡឹង ​ជុំ​វិញ​ភូមិ​

សារព័ត៌មាន​​ Cambodia News/

ឥណ្ឌូណេស៊ី(០៨ កញ្ញា ២០១៤) ៖ គេនិយាយថា សាកសពរស់ នៅតែក្នុងចិត្ត និងបេះដួង របស់ពួកយើងទេ ប៉ុន្តែ​នៅ​ក្នុង​ភូមិ​មួយ​ របស់ ប្រទេសឥណ្ឌូណេស៊ី មនុស្សដែលបាន ស្លាប់ហើយ អាចដើរ ក្រឡឹងជុំវិញភូមិបាន។

ជារៀងរាល់ឆ្នាំ ក្នុងខែសីហា ពិធីបុណ្យប្រពៃណី របស់ឥណ្ឌូណេស៊ីមួយ ដែលគេហៅថា “MaiNene” តែងតែត្រូវបានប្រារព្ធឡើង ដោយ ក្រុមគ្រួសារ ជាច្រើន នៅក្នុង ភូមិ Toraja ក្នុងភាគខាងត្បួន នៃកោះ Sulawesi ដែលបានទៅជីក សាកសពសាច់ញាតិ របស់ពួកគេ យកមកក្រៅ ហើយលាងសម្អាត សំអិតសំអាង និង ស្លៀកសម្លៀកបំពាក់ ថ្មីៗ​គួរ​ឲ្យ​ចាប់​អាម្មណ៍ ​ឲ្យដល់សពទាំងនោះ។

បើទោះបីជាកូនចៅ បានគាស់យកសព មកក្រៅក៏ពិតមែន ប៉ុន្តែ បើតាមរូបថត របស់សាកសព យាយតាពីរនាក់នេះ បានបង្ហាញថា គ្រោងឆ្អឹង នៃសព ត្រូវបានកូនចៅញាតិ មិត្ត​យក​សម្លៀ​បំពាក់ មករុំគ្របពីលើយ៉ាងជិត។

ចំពោះមឈូស ដែលបានបែកបាក់ ឬពុកផុយ ត្រូវបានគេជួសជុល ឬយកមឈូសថ្មី មកដាក់ជំនួសឲ្យ ហើយសាកសព ដែលបានតុបតែងរួច ត្រូវបានគេដាក់បញ្ឈ ហើយសែងដើរក្រឡឹង ជុំវិញភូមិ ដោយមានមនុស្សដើរដង្ហែ ពីក្រោយ តម្រង់គ្នាជាជួរ៕

v_0238

 

Related Articles

Back to top button
Close
Close