UN​​​បង្ហាញ​​​ការ​ព្រួយ​​បារម្ភ​​​ពី​​បញ្ហា​​​សិទ្ធិ​​មនុស្ស​​​ក្នុង​​ប្រទេស​​​ថៃ​​បច្ចុប្បន្ន​

សារព័ត៌មាន​​ Cambodia News/

ថៃ (០៤ កញ្ញា ២០១៤) ៖ ចាប់​តាំងពី​របប​យោធា​លេច​រូបរាង​ក្នុង​ប្រទេស​ថៃ ប្រជាជន​ថៃ​មួយ​ចំនួន​បាន​ត្អូច​ត្អែ​ថា ពួក​គេ​គ្មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការបញ្ចេញមតិ​ឡើយ​។ គ្មាន​សិទ្ធិ​ត្រង់​ថា រាល់​ពេល​មាន​ការបើក​វេទិការ ឬក៏​ការជួបជុំ​ផ្សេងៗ​ត្រូវបាន​ក្រុម​កងទ័ព​ចុះ​អន្ដរា​គន៍ និង​ហាម​ឃាត់​សកម្មភាព​របស់​ពួកគេ ហើយ​មាន​អ្នកខ្លះ​ត្រូវបាន​ចាប់ខ្លួន​ថែមទៀត​ផង​។

​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់ គឺ​របប​យោធា​បានដាក់​គំនាប​លើ​ប្រជាជន​ថៃ​ដែល​ប្រឆាំង​ការធ្វើ​រដ្ឋប្រហារ ដោយ​មិនឱ្យ​ធ្វើ​ការផ្សព្វផ្សាយ​ឬ​ឃោសនា​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឡើយ ហើយ​បាន​គំរាម​ថា​អ្នកណា​ដែល​រកឃើញ​ថា​ល្មើស​នឹង​ការហាមឃាត់ នឹង​ត្រូវ​បញ្ជូន​ទៅ​កាត់ទោស​នៅ​តុលាការ​យោធា​។​

ដោយ​មើលឃើញ​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​បែប​នេះ អង្គការសហប្រជាជាតិ​បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​ថៃ​។ ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ចង្អុលបង្ហាញ​បញ្ហា ទាក់ទង​នឹង​អ្នកការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ថៃ ក្រោយ​ពេល​ពួកគេ​លើកឡើងថា បាន​បញ្ឈប់​ដំណើរការ​ពីភាក្សា​ពី​បញ្ហា​យុត្ដិធម៌​ក្នុង​ប្រទេស​ថៃ​ក្រោយ​ធ្វើ​រដ្ឋប្រហារ បន្ទាប់ពី​របប​យោធា​ដាក់​សម្ពាធ​៕

2014

 

Related Articles

Back to top button
Close
Close