ខ្សែភាពយន្តខ្នាតខ្លី រឿងព្រហ្មចារី បានឆ្លុះបញ្ចាំងពី ភាពភ្លើតភ្លើន របស់យុវវ័យសម័យទំនើប
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ កញ្ញា ២០១៤) ៖ ខ្សែវិដេអូអប់រំមួយខ្សែកំពុងតែ វាយលុកចូលប្រពន្ធ័ Facebook ដែលវាបង្ហាញពីជីវិតភ្លើតភ្លើន របស់យុវវ័យ នាសម័យបច្ចុប្បន្ន ហើយក៍ត្រូវបានគេចាប់អារម្មណ៍ យ៉ាងខ្លាំងផងដែរ។
តាមរយៈខ្សែភាពយន្ត អប់រំខ្នាតខ្លី មួយនេះ យើងពិតជាកោតសរសើរ ដល់អ្នកនិពន្ធ យ៉ាងខ្លាំង ដែលបានស្វែងរក ជីវិតពិត របស់យុវវ័យមួយចំនួន ដែលមិនខ្វល់ខ្វាយពីការសិក្សារ ហើយហក់លោតជាមួយ ដៃគូស្នេហា រហូតជ្រុលជ្រោះ រួមរក្ស័ជាមួយគ្នា ប្រាសចាកពីទំនាមទំលាប់ប្រពៃណីខ្មែរ។
យុវវ័យដែលកំពុងស្ថិតក្នុង វ័យសិក្សារ តែបែជាមានស្នេហា រួចរលងមង្គលការ លួចរួមរក្ស័ ជាមួយគ្នា ដោយមិនខ្វល់ពីឪពុកម្តាយ ដែលប្រឹងប្រែង ទាំងញើសទាំងឈាម ក្នុងការចិញ្ចឹមកូន ផ្គត់ផ្គង់ទាំងការសិក្សារ និងអាហារូបឋមផ្សេងៗ តែកូនបែរជា ភ្លើតភ្លើន ភ្លេចគិតទៅវិញ ជាពិសេសគឺ មិត្តនារីៗ ដែលជាយុវតីខ្មែរ៕