រាជ​​រដ្ឋាភិបាល ​ជំរុញ​ឲ្យ​មាតា​បិតា ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ​ផ្គត់​ផ្គង់​ អាហា​រូប​ត្ថម្ភ​ ដល់​កូន​តូចៗ​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០១ កញ្ញា ២០១៤) ៖ ដើម្បីឲ្យក្មេងតូចៗ មានសុខភាពល្អ មាំទាំទាំងស្មារតី និងបញ្ញា ប្រមុខ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុជា ​លោក​ ហ៊ុន សែន បានជំរុញឲ្យអាណាព្យាបាលគ្រប់រូប ជា​ពិសេស​​មាតា-បិតា ត្រូវយកចិត្តទុក ដាក់ផ្តល់អាហារូបត្ថម្ភល្អៗ ទៅដល់កូនតូចៗ របស់​ខ្លួន​គ្រប់​គ្នា។

​លោក​ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការនូវ «គោលន​យោ​បាយជាតិ និងផែនការ សកម្មភាពជាតិ ស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច» នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ នាព្រឹក ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៤ថា កូន​តូច​ៗ​ដែល​បាន​ចាប់​កំណើត រហូត​មក​ដល់​អាយុ៦​ឆ្នាំមាតា-បិតា អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ បីបាច់ថែរក្សាផ្តល់អាហារូបត្ថម្ភ ថែ​ទាំ​សុខភាព និងការអប់រំ ។

​លោក​ ហ៊ុន សែន បន្តថា ការបំពេញភារកិច្ចទាំងនេះ បានក្លាយទៅជាមូលដ្ឋានយ៉ាងសំខាន់ សម្រាប់​លើក​កម្ពស់ ការអភិវឌ្ឍន៍ផ្នែករាងកាយសុខភាព សីលធម៌វប្បធម៌ ព្រ​ម​ទាំ​ង​កា​រ​អ​ភិ​វ​​ឌ្ឍន៍ ផ្នែកបញ្ញា និងការគិត របស់ កុមារ ។

នាយករដ្ឋមន្រ្តីបន្ថែមថា កន្លងមកនេះ នៅកម្ពុជាកុមារតូចៗភាគច្រើន ស្ថិតនៅក្នុងបន្ទុក ថែរក្សា​​ដោយ ផ្ទាល់ពីក្រុមគ្រួសារ ឪពុក-ម្តាយ បងប្អូន ទាំងសាលារៀន និងបរិស្ថានធម្មជាតិ ជុំវិញខ្លួនផងដែរ ៕

20140818_HS 02

 

Related Articles

Back to top button
Close
Close