កូនស្រីនាំសហាយ មកដេកក្នុងបន្ទប់ ម្ដាយចាក់សោរពីក្រៅ ទូរស័ព្ទហៅ កូនប្រសារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ស្ដ្រីម្នាក់ដែលមានប្ដី និងកូន ស្រីម្នាក់អាយុ ៥ឆ្នាំទៅហើយ បែរជាផិត ក្បត់ លួចមានសហាយ នាំមកដេកដល់ក្នុង ផ្ទះ ខណៈដែលប្ដីរវល់ចេញទៅធ្វើការងារ នៅតាមខេត្ដ រហូតដល់ម្ដាយបង្កើតខាង ស្រី ចាក់សោរបន្ទប់បង្ខាំងកូនស្រី និងប្រុសសហាយ រួច ហើយទូរស័ព្ទប្ដឹងសមត្ថ កិច្ច និងហៅកូនប្រសារឱ្យមកមើលជាក់ស្ដែង ដោយសារតែគាត់មានចិត្ដ អាណិត កូនប្រសារដែលជាមនុស្សស្លូតបូត ។
ហេតុការណ៍ដែលកម្រនឹងកើតមាន ខាងលើនេះបានកើតឡើង កាលពីវេលា ម៉ោង ១១យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៤ ម្សិលមិញនេះ ស្ថិតនៅក្នុងភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។
ស្ដ្រីដែលផិតក្បត់ជាមួយប្ដី លួចទៅមាន សហាយនាំមកដេកដល់ក្នុងផ្ទះខាងលើនេះ ត្រូវបានគេស្គាល់ ឈ្មោះ ពើប ច្រឹប អាយុ ២១ឆ្នាំ មានមុខរបរ ជាកម្មករកាត់ដេរ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាង លើនេះ ។
រីឯប្ដីវិញត្រូវបានគេស្គាល់ឈ្មោះ សែម វ៉ែន អាយុ ៣០ឆ្នាំ ជាបុគ្គលិកក្រុម ហ៊ុមអគ្គិសនី មាន ស្រុកកំណើតនៅភូមិអូរ ព្រៀល ឃុំស្វាយរំពា ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ដោយពួកគេមានកូនស្រីអាយុ ៥ ឆ្នាំម្នាក់នៅក្នុងបន្ទុក ។ដោយឡែកប្រុសជា សហាយស្មន់ ត្រូវបានគេស្គាល់ឈ្មោះ ឆេង រ៉េន អាយុ ២៦ឆ្នាំ មានមុខរបរកម្មករសំណង់ ។
ពេលសមត្ថកិច្ច និងប្ដីមកដល់បែករឿងស្ដ្រីខាងលើ បានធ្វើការអះ អាងថា ខ្លួនបានលួច ស្រឡាញ់គ្នា ជាមួយនឹងបុរសជាកម្មករ សំណង់ខាងលើនេះ អស់រយៈពេល ប្រមាណ ៨ខែមកហើយ ហើយឥឡូវបើជ្រុលតែបែក រឿងទៅហើយនោះ ខ្លួនមិនវិលក្រោយវិញ នោះទេ គឺសុខចិត្ដលែងប្ដី យកប្រុសសហាយ ធ្វើជាប្ដីវិញ ។
ចំណែកបុរសជាប្ដីបានធ្វើការ អះអាងថា ខ្លួនបាន សង្ស័យទៅលើប្រពន្ធ លួចទាក់ទងគ្នា ជាមួយបុរសជាកម្មករ សំណង់ខាងលើយូរមកហើយ ឥឡូវបើប្រពន្ធ សុំលែងទៅ ខ្លួនក៏មិនយល់ទាស់នោះដែរ តែត្រូវតែបង់ជំងឺចិត្ដមកឱ្យខ្លួនទើបចប់រឿង ៕