យោធាថៃ ចាត់វិធានការ ចំពោះ ព្រះសង្ឃ ដែលលាក់ទុក គ្រឿងញៀន និង អាវុធសង្គ្រាម នៅក្នុងវត្ត
សារព័ត៌មាន Cambodia News/
ថៃ (២៦ សីហា ២០១៤) ៖ យោធាថៃ សម្រុកចូល ឆែកឆេរវត្ត មួយកន្លែង ស្ថិតនៅក្នុងខេត្ត ឈុនបុរី របស់ថៃ ប្រទះឃើញ គ្រឿងញៀន និង អាវុធ សង្គ្រាមជាច្រើន ។
យោងតាមគេហទំព័រ Thai News នៅថ្ងៃ អង្គារ ទី ២៦ ខែ សីហា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា កងកម្លាំងយោធា និង តម្រួតថៃ បានធ្វើការឡោមព័ទ្ធ និង សម្រុកឆែកឆេរចូលវត្ត ហ៊ួយប្រាប ស្ថិតនៅក្នុង ស្រុក ស៊ីរាជា ខេត្ត ឈុនបុរី បន្ទាប់ទទួលបានពាក្យបណ្តឹង ពីប្រជាពលរដ្ឋ ថាព្រះសង្ឃនៅក្នុង វត្តមានសកម្មភាពគួរសង្ស័យ។
មន្រ្តីយោធាថៃម្នាក់ ដែលបានចូលរួមក្នុង ប្រតិបត្តិការការនោះបាន ឲ្យដឹងថា កម្លាំងចម្រុះបានចូលឆែកឆេរ នៅក្នុងកុដិរបស់ព្រះសង្ឃ ប្រទះឃើញ ថ្នាំញៀន និង ឧបករណ៍សេពគ្រឿងញៀន មួយចំនួន រួមទាំង ដាវ ១៤ដើម អាវុធកែច្នៃ អាវុធសង្គ្រាម និង គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ។ ខណៈដែរចុះឆែកឆេរ ព្រះចៅធិការ វត្ត មិនបានគង់នៅក្នុងវត្តនោះទេ តែសមត្ថកិច្ច បានឃាត់ខ្លួនព្រះសង្ឃ ២១ អង្គ នាំយក ទៅស្ថានីយ៍ប៉ូលីស ដើម្បីត្រួតពិនិត្យ រកសារធាតុញៀន និង សាកសួរពីការ លាក់អាវុធនៅក្នុងវត្ត៕