មី​យ៉ាន់​ម៉ា ​អះ​អាង​ថា ​កំពុង​ពិនិត្យ​ជំងឺ ​បុរស​វ័យ​ ២២​ឆ្នាំ ​រក​វីរុស ​Ebola​

សាតព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២០ សីហា ២០១៤) ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បាន​ចេញ​ផ្សាយ​ក្នុង​គេហ​ទំព័រ​របស់​ខ្លួន​ថា ក្រុម​វេជ្ជ​បណ្ឌិត​កំពុង​តែ​ត្រួត​ ពិនិត្យ និង តាមដានយ៉ាងល្អិតល្អន់លើបុរសវ័យ ២២ឆ្នាំ មួយរូបដែលបាន ទៅ​បំពេញ​ការងារនៅប្រទេស ហ្គីណេ និង លីបេរីយ៉ា ហើយ​បាន​ត្រឡប់​មក​វិញ​ដោយ អការៈ ក្តៅ​ខ្លួន​ នោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃពុធ ទី២០ ខែសីហា នេះទៀតថា បុរស​ម្នាក់​ដែលបាន ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ ចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះ ត្រូវបាន ផ្នែក​វេជ្ជ​សាស្ត្រ​សង្ស័យថា មានផ្ទុកនូវវីរុស Ebola ដ៏កាចសាហាវ បំផុត ដែលបានសម្លាប់ មនុស្ស​រាប់​ពាន់​នាក់រួចមកហើយ នៅតំបន់អាហ្វ្រិកខាងលិច ប៉ុន្តែគេត្រូវធ្វើការតាមដាន ស្ថាន​ភាព​ជំងឺ​ជា​បន្ត​ទៀត។

អ្នកជំងឺដែលកំពុងស្ថិត ក្នុងការតាមដាននៅឡើយ រូបលោកធ្លាប់បានបំពេញការងារនៅ ប្រទេស​​ហ្គីណេ និង លីបេរីយ៉ា ហើយបាន ធ្វើដំណើរមកដល់ព្រលានយន្តហោះទីក្រុង បាង​កក ប្រទេសថៃ រួចក៏បន្តជើងហោះហើរ មកកាន់ទីក្រុងរ៉ង់ហ្គូន របស់ប្រទេសមីយ៉ាន់ម៉ា កាល​ពី​វេលាម៉ោង ៨ យប់ថ្ងៃអង្គារ ម្សិលមិញនេះ។

រហូតមកដល់រសៀលថ្ងៃពុធ នេះ រដ្ឋាភិបាលមីយ៉ាន់ម៉ា មិនទាន់មានការបញ្ជាក់ថា បុរសខាង លើ មានផ្ទុក នូវវីរុស Ebola នោះមែនដែរ ឬទេ ប៉ុន្តែកន្លងមកមីយ៉ាន់ម៉ា បានចេញប្រតិបត្តិការ ក្តៅរួចហើយក្នុងការទប់ ស្កាត់ជំងឺនេះ តាមរយៈការបំពាក់ឧបករណ៍។

វេជ្ជសាស្ត្រទំនើបៗសម្រាប់តាមដានរកអ្នកជំងឺសង្ស័យ នៅតាម ព្រលានយន្តហោះរបស់ខ្លួន។ ក្រៅពីនេះមីយ៉ាន់ម៉ា ក៏បានរួមសហការ ជាមួយនឹងភ្នាក់ងារសុខាភិបាលអន្តរជាតិ ពាក់​ព័ន្ធ​នានា​ផងដែរ៕

that-0449

 

Related Articles

Back to top button
Close
Close