របប យោធាថៃ ប្រកាសតែងតាំង អគ្គស្នងការ នគរបាលជាតិថី្ម
សារព័ត៌មាន Cambodia News/
ថៃ (២០ សីហា ២០១៤) ៖ មេដឹកនាំរបបយោធា លោក ប្រាយុទ្ធ ចាន់អូឆា ប្រកាសតែងតាំង អគ្គស្នងនគរបាលជាតិថ្មី ក្រោមការជ្រើសតាំងពគណៈកម្មាការយោធា។ យោងតាមគេហទំព័រ The Nation របស់ថៃ នៅថ្ងៃ ពុធ ទី ២០ ខែ សីហា ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា ប្រធានគណៈរក្សាសន្តិសុខជាតិ (របបយោធា) បានចូលរួមជាអធិបតី នៅក្នុងកិច្ចប្រជុំតែងតាំង អគ្គស្នងនគរបាលជាតិថ្មីនេះ។
ក្នុងកិច្ចប្រជុំមនេះផងដែរគឺមាន ការចូលរួមពីមន្រ្តីជាន់ខ្ពស់ យោធាជាច្រើនរូប តែត្រូវបានជ្រើសរើស ៧ រូបជាគណៈកម្មាការ ដើម្បី ពិចារណាពីគុណសម្បតិ្ត លើបេក្ខជន ៥ រូបក្នុងការជ្រើសជាបេក្ខភាពអគ្គស្នងនគរបាលជាតិថ្មីនេះ។
ក្នុងចំណោមបេក្ខជនទាំង ៥ រូបខាងលើ គណៈកម្មាការ បានសម្រេចដោយសម្លេង ៧ ទល់ ០ សម្លេង ជ្រើសតាំង ឧត្តមសេនីយ៍ឯក សំយុទ្ធ ភូមិផាន់មួង ដែលមានមុខងារបច្ចុប្បន្នជា អគ្គស្នងរងនគរបាលជាតិ ឲ្យទទួលតំណែងជា អគ្គស្នងនគរបាលជាតិថ្មី៕