រដ្ឋ​មន្ត្រី​ ក្រសួង​ព័ត៌​មាន ​រិះ​គន់​ព័ត៌​មាន ​បែប​ពិ​ធី​ការ ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២០ សីហា ២០១៤) ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និ​ង​ជា​អ្នក​នាំ​ពា​ក្យ​រា​ជរដ្ឋាភិបាល នៅថ្ងៃពុធ ទី ២០ ខែសីហា ឆ្នាំ២០១៤នេះ បានរិះគន់ ទៅលើអត្ថបទព័ត៌មាន បែប ពិធី​ការ​របស់​ស្ថានីយ​ទូរទស្សន៍ វិទ្យុ កាសែត និង​គេហទំព័រ​មួយចំនួននៅកម្ពុជា។

asdfថ្លែងបិទសិក្ខាសាលាស្ដីពី “ការលើកកំពស់ការប្រាស្រ័យឆ្លើយឆ្លង រវាងសភា និ​ង​ប្រ​ព័​ន្ធ​​ផ្ស​ព្វ​ផ្សា​យ​ ប្រកបដោយ ប្រសិទ្ធ​ភាព” នៅវិមានព្រឹទ្ធសភា លោក ខៀវ កាញារីទ្ធ បន្តថា ” គ្រាន់​តែទទួលអីបន្តិចបន្តួច ថតដែរ ។

ថ្ងៃ​មុ​​ន​គ្រា​ន់តែ​គាត់​(​​ម​​ន្ត្រី​)ទៅ​ធ្វើ​បុ​ណ្យ​ឆ្លងចេ​តិ​យ៍​ឳ​ពុក​ម្ដា​យ​គាត់សោះ ដាក់ចូលព័ត៌មាន ជាតិ។

ធ្វើអញ្ជឹងអត់ត្រូវ! ប៉ុន្តែខ្ញុំបានប្រាប់ថាលើកក្រោយប្រសិនបើគាត់ទៅឆ្លងចេតិយ៍របស់ គាត់ ផ្ទាល់ ចាំដាក់។ គ្រាន់​តែ​ប៉ុណ្ណឹង​ដាក់​ចូលព័ត៌មានជាតិទាំងមូលអត់ត្រូវ”។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានដូចនេះធ្វើឡើង ខ​ណៈ​ស្ថា​ប័​ន​ព័​ត៌​មា​ន​​មួ​យ​ចំ​នួ​ន​ស​សេ​រអត្ថ​ប​ទបែបពិធីការ ពោល​គឺ​ការ​ឲ្យតំលៃ ទៅលើ​ម​ន្ត្រី​ឬ​បុ​គ្គ​ល​ម្នា​ក់​ប​ង្ហា​ញ​សក​ម្ម​ភា​ព​ចែ​ក​អំ​ណោ​យ​។​

បើតាម លោករដ្ឋមន្ត្រី អត្ថបទព័ត៌មានបែបពិធីការនឹងសម្លាប់ស្ថាប័នព័ត៌មានរបស់ខ្លួនឯង។ លោក​​ថា ” ព័ត៌មានសំខាន់ គឺខ្លឹមសារមិនមែនរូបភាពនោះទេ។ ​ប៉ុ​ន្តែ​បើប​​ង្ខំ​ឲ្យ​អ្នក​កា​​សែ​ត​ធ្វើ​តា​ម​ខ្លួនវា ជារឿង មួយ​ដែរ​ខុស”៕

 

 

Related Articles

Back to top button
Close
Close