ជាង​ ​១០០​​នាក់​ស្លាប់​​ដោយ​សារ​​ទឹក​ជំនន់​​នៅ​​ឥណ្ឌា​

សាតព័ត៌មាន​​ Cambodia News/

ឥណ្ឌា (១៩ សីហា ២០១៤) ៖ បើតាមការ​បញ្ជាក់​ពីមន្ដ្រីអាជ្ញាធរ​ឥណ្ឌាកាលពី​ថ្ងៃទី១៨​សីហា​បានឱ្យដឹងថា​ មកទល់ពេលនេះ​ចំនួនអ្នកស្លាប់​ដោយសារ​​ទឹកជំនន់​មានជាង​១០០នាក់​ហើយ។​ ឥទ្ធិពល​ទឹកជំនន់​ដ៏ខ្លាំងក្លានេះ​​ បានវាយ​​ប្រហារ​ទៅលើ​ភូមិជាង​១,៥០០​ ជាហេតុ​ធ្វើឱ្យ​រដ្ឋាភិបាល​​ប្រកាសពី​គ្រោះថ្នាក់​ដែលមិនអាច​ដឹងមុនបាន។

ក្រៅពីប៉ះពាល់​ដល់ភូមិ​យ៉ាងច្រើន​ហើយ​ វាបានប៉ះពាល់​​ដល់ប្រជាជន​​​ប្រមាណ៤​សែន​​នាក់​​​ផងដែរ​ ​នៅភាគខាងកើត​​នៃរដ្ឋBihar។​ ​គួរបញ្ជាក់ថា​ ​ដោយសារតែ​​ស្ថានភាព​​ធ្ងន់ធ្ងរ​​ ​រដ្ឋាភិបាល​​ឥណ្ឌា​ក៏បាន​​បញ្ជាឱ្យ​ក្រុម​​ជួយសង្គ្រោះ​​ជាច្រើននាក់​​ ​ចុះទៅ​អន្ដរាគមន៍​​នៅតំបន់​​កើតហេតុ ​ដើម្បី​ជួយ​​​សង្គ្រោះ​​ប្រជាជន៕​​

d

 

 

 

 

 

 

 

Related Articles

Back to top button
Close
Close