ឥណ្ឌា​​​បើក​​​ភោជ​នី​​ដ្ឋា​ន​​​សម្រាប់​​​ផ្តល់​​​ឱ​កាស​​​ការ​​ងារ​​​ដល់​​អ្នក​​ទោស​​

សារព័ត៌មាន​ Cambodia News/

ឥណ្ឌា (១៩ សីហា ២០១៤) ៖ ស្ថិត​នៅ​​ចម្ងាយ​​មិន​ដល់​​១​គីឡូ​ម៉ែត្រ​​ពី សន្តេ​​វា​សិ​ក​ដ្ឋាន​ពន្ធ​នាគារ ​​Tihar ស្ថិត​​នៅ​​ភាគ​ខាង​លិច​​ទី​ក្រុង New Delihi​ ប្រទេស​​​ឥណ្ឌា គេ​​ប្រទះ​​ឃើញ​​ភោជ​នី​ដ្ឋា​ន​​ដ៏​​សាមញ្ញ​​មួយ​​។ ប៉ុន្តែ​​អ្វី​​ដែល​​ចំលែក​​នោះ​ភោជ​នី​ដ្ឋា​ន​​នេះ មាន​​បុគ្គលិក​​បំរើការ​​សុទ្ធតែ​​ជា​​អ្នក​ទោស កំ​ពុង​​ជាប់​​នៅ​ក្នុង​​ពន្ធ​នាគារ​ ​Tihar ដែល​​ជា​​ពន្ធនា​គារ​ធំ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយិ៍​ខាងត្បូង​។​

បើ​តាម​លោក ស៊ូ​នី​ល ហ្គូ​តា ​(Sunil Gupta)​ ជា​អ្នកនាំពាក្យ​សម្រាប់​ពន្ធនាគារ ​Tihar​ បានបញ្ជាក់​ថា ទណ្ឌិត​ដែល​អាច​ក្លាយ​ជា​បុគ្គលិក​នៅក្នុង​ភោជនី​ដ្ឋា​ន​មួយ​នេះ​បាន លុះត្រាតែ​បំពេញបាន​នូវ​លក្ខ​ខណ្ឌ​​មួយចំនួន ដូច​ជា​ទណ្ឌិត​នោះ​ត្រូវ មាន​កម្រិត​​សិក្សា​យ៉ាង​ទាប​ណាស់​ត្រឹម​ថ្នាក់​វិទ្យាល័យ​។ ទី​ពីរ​មិន​ប្រឡូកប្រឡាក​អំពើ​មិន​ល្អ​ណា​មួយ នៅ​ក្នុងអំឡុងពេល​ដែល​ពួកគេ​ស្ថិត​នៅក្នុង​ពន្ធនាគារ ទី​បី​ទណ្ឌិត​នោះ​ត្រូវ នៅសល់​រយៈពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​នៃ​ការអនុវត្ត​ទោស​។

អ្នកនាំពាក្យ​សម្រាប់​ពន្ធនាគារ​ Tihar​ រូបនោះ​បានឲ្យដឹងថា នេះ​គឺជា​កំណែ​ទម្រង់​មួយ​ អាចជួយ​ដល់​អ្នក​ជាប់​ពន្ធនាគារ ឬ​ស្ថាប័ន​កែប្រែ ​Tihar​ ដែលមាន​ទណ្ឌិត​រាប់ពាន់​នាក់​ស្ថិតនៅ ដើម្បី​ដាក់​បញ្ចូល​ពួក​គេ ឲ្យ​ស្គាល់​សង្គម​ដែល​មាន​ការវិវត្ត​ទៅមុខ​ឥតឈប់ឈ​។ ជួយ​ឲ្យ​ពួកគេ​រក​ប្រាក់កំរ៉ៃ និង​បង្តើន​ចំណេះ​ជំនាញ​ដល់​ទណ្ឌិត ពេលដែល​ពួកគេ​មានឱកាស​ចេញពី​ពន្ធនាគារ​។​

សូមបញ្ជាក់​ថា ពន្ធនាគារ ​Tihar​ ត្រូវបាន​គេ​ហៅថា​ជា ស្ថាប័ន​កែប្រែ​ដែល​ធំជាងគេ​នៅ​អាស៊ី​ខាងត្បូង មាន​ទណ្ឌិត​ជាង​១​ម៉ឺន​នាក់​ស្ថិតនៅ​។​ ទណ្ឌិត​ទាំងនោះ បាន​ទទួល​នូវ​ការបង្រៀន​វគ្គ​បណ្តុះ​បណ្តាល​ជាច្រើន​ដូចជា ការបណ្តុះបណ្តាល​ពី​វិធីសាស្ត្រ​ព្យាបាល​តាម​ការប្រគុំ​តន្ត្រី មាន​ស្ថានីយិ៍​វិទ្យុ​ផ្ទាល់ខ្លួន មាន​បុគ្គលិក​ជា​ទណ្ឌិត មាន​ការបង្រៀន​វគ្គ​បណ្តុះបណ្តាល​ទាក់ទ​ង​ទៅ​និង វិស័យ​ឧស្សាហកម្ម និង​ផ្សេងៗ​ទៀត​៕

c

Related Articles

Back to top button
Close
Close