​ព្រឹក​ស្អែក​ស្ពាន​ជ្រោយ​ចង្វា ​ត្រូវ​បាន​បិទ​ការ​ឆ្លង​កាត់ ​ដើម្បី​ធ្វើ​ការ​ជួស​ជុល​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​(១៤ សីហា ២០១៤) ៖ ប្រធានមន្ទីរ​សាធារណការនិង​ដឹកជញ្ជូនរាជធានីភ្នំពេញ​ លោក សំា ពិសិដ្ឋ បានប្រាប់ឱ្យដឹង ​នៅព្រឹក ថ្ងៃ​ព្រហស្បត្ត៏​ ទី១៤​ ខែសីហា​ ឆ្នាំ២០១៤នេះថា ស្ពានមិត្តភាព​-កម្ពុជាជប៉ុន​ ឬ ស្ពានជ្រោយចង្វា (ចាស់)​ នឹងត្រូវបិទ មិនឲ្យ​មានការឆ្លងកាត់​បណ្តោះអាសន្ន​ចាប់ពីព្រឹកថ្ងៃទី១៥​ សីហាស្អែក​នេះ ដើម្បីជួសជុលឡើងវិញ។

ការបិទបណ្តោះ​អាសន្ននៅព្រឹកថ្ងៃសុក្រស្អែកនេះ​ ធ្វើឡើងបន្ទាប់ពីចំណុចមួយ​ចំនួននៃតួស្ពានជ្រោយចង្វា​ចាស់បានត្រូវគេ​ឃើញមានស្នាមប្រេះ​ ហើយកន្លងមកអាជ្ញាធរ​ក៍បានហាមរថយន្តដឹ​កធ្ងន់បើកឆ្លង​កាត់ផងដែរ៕

ស្ពានជ្រោយ-ចង្វាចាស់

 

Related Articles

Back to top button
Close
Close