ប្រឡងបាក់ឌុបឆ្នាំនេះ អ្នកធ្លាក់រហូតដល់ ៩០%
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ សីហា ២០១៤) ៖ មន្ដ្រីក្រសួងអប់រំ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១២ សីហានេះ កិច្ចការកែលើវិញ្ញាសាប្រឡងបាក់ឌុប ត្រូវបានបិទបញ្ចប់ទាំងស្រុងហើយ បន្ទាប់ពីបានធ្វើកំណែនេះ តាំងពីថ្ងៃអាទិត្យមកម្ល៉េះ។ មន្ដ្រីរូបនោះបានបញ្ជាក់ធ្ងន់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ អាចមានអ្នកជាប់ត្រឹម ១០%ប៉ុណ្ណោះ។
សូមជំរាបថា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងនៅក្នុង ពិធីចែកសញ្ញាបត្រដល់និស្សិត ន័រតុន កាលពីម្សិលមិញថា អ្នកដែលធ្លាក់បាក់ឌុប អាចនឹងមានឱកាសប្រឡង ជាលើកទី២ ៕