រដ្ឋាភិ​បាលគ្រោងសាងសង់ស្ពានកាត់ទន្លេមេគង្គចំនួន២កន្លែងបន្ថែមទៀត

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (១៣ សីហា ២០១៤) ៖ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ស្ថាបនា​ស្ពាន​ឆ្លងកាត់​​ទន្លេមេគង្គ​ចំនួន​ ២​កន្លែង​បន្ថែម​​ទៀត ​​ស្ថិតនៅ​ក្នុងតំបន់​ជ្រោយ​ចង្វា និង​តំបន់​ក្តី​តាកុយ។

យោង​តាម​លិខិតអនុញ្ញាត​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​០៣មិថុនា និង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ២០១៤ បានឲ្យដឹងថា រាជរដ្ឋាភិបាល តាមរយៈ​ទីស្តីការ គណៈរដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សាជីវកម្ម​សំណង់​ស្ពាន​ថ្នល់​ចិន ​( CRBC ) សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ចំនួន​ ២កន្លែងបន្ថែមទៀត។

មួយនៅតំបន់​ជ្រោយចង្វារ ស្ថិត​ត្រង់​ចំណុច​ភូមិ​ស្វាយ​ជ្រុំ សង្កាត់​ស្វាយ​ជ្រុំ ខណ្ឌ​ប្ញ​ស្សី​កែវ ភ្ជាប់​ទៅ​​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា និង​មួយ​ទៀត ​នៅ​តំបន់​ក្តី​តា​​កុយ ស្ថិតត្រង់​ចំណុច​ភូមិ​អរិយ​​ក្សត្រ ស្រុក​ល្វាឯម ​ខេត្តកណ្តាល ភ្ជាប់​ទៅ​​ភូមិ​ក្តី​តា​កុយ ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បា​អំពៅ​ រាជធានី​ភ្នំពេញ។

គួរបញ្ជាក់​ថា គម្រោងការ​ខាងលើ​នេះ រាជរដ្ឋាភិបាលបាន​ឯកភាព​ហើយតាម​សំណើរបស់​ក្រុមប្រឹក្សា​​អភិវឌ្ឍ​ន៍​កម្ពុជា និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​យោង​តាម​ការ​ស្នើ​សុំ​របស់​សាជីវកម្ម​សំណង់​ស្ពាន​ថ្នល់​ចិន (CRBC) ហើយ​គម្រោង​ការ​នេះ មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ជា​ផ្លូវការ​ហើយ កាលពី​ពេល​ថ្មី​ៗ​នេះ ហើយ​បើ​មិន​មាន ការ​រាំងស្ទះ​អ្វី​ទេ​នោះ ការ​សាងសង់​អាច​នឹង​ចាប់ផ្តើម នៅ​ចុងឆ្នាំ​២០១៤ ឬ​ដើមឆ្នាំ ២០១៥៕

SONY DSC

 

Related Articles

Back to top button
Close
Close