អាជ្ញាធរ​ថៃ​ស្នើ​សុំ តុ​លា​កា​ចេញ​ដីកា ​ចាប់​ខ្លួន​មនុស្ស​៥​នាក់ ​ពាក់​ព័ន្ធ​នឹង​ករណី ​បាក់​អាគារ​

សារព័ត៌មាន​​ Cambodia News/

ថៃ (១៣ សីហា ២០១៤) ៖  សមត្ថកិច្ចថៃ បានស្នើឲ្យតុលាការចេញដីកាចាប់ខ្លួនមនុស្ស ៥ នាក់ពាក់ព័ន្ធ នឹងករណី បាក់អគារ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ពុធ ទី ១៣ ខែ សីហា ឆ្នាំ ២០១៤នេះបានចុះផ្សាយឲ្យដឹងថា វិរៈសេនីយ៍ឯក រាជភុន ឈ្នាក់ស៊ីខាចន អធិការស្ថានីយ៍តម្រួត ខ្លងលួង ខេត្ត បុទមថានី បានថ្លែងថា ខណៈនេះសមត្ថកិច្ចបានប្រមូលភស្តុតាង និង ឯកសារព័ន្ធពាក់មួយចំនួន បញ្ជូនទៅតុលាការ ដើម្បីស្នើឲ្យតុលាការ ចេញដីកាចាប់ខ្លួន មនុស្ស ៥ នាក់ ដែលជាអ្នកម៉ៅការ និង វិស្វករគ្រប់គ្រងការសាងសង អគារ ដែលបច្ចុប្បន្នកំពុង រត់គេចខ្លួន។

អាជ្ញាធរមូលដ្ឋាន បានអះអាងថា តួលេខចុងក្រោយ របស់ជនរងគ្រោះដោយសារ ការបាក់អគារ សរុប ៣៣ នាក់ ស្លាប់ ៣ នាក់ រងរបួស ធ្ងន់ស្រាល ២៥ នាក់ និង អ្នកជាប់នៅក្នុងកំនរបាក់បែកអគារ ប្រមាណ ៥ នាក់ ក្នុងនោះមាន ពលករថៃ មីយ៉ាន់ម៉ា និង កម្ពុជា ផងដែរ៕

 

1

Related Articles

Back to top button
Close
Close