ជំងឺអេបូឡាមកដល់កម្ពុជាគឺជាព័ត៌មានមិនពិត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ សីហា ២០១៤) ៖ ក្មេងស្រីម្នាក់បានរលាកទឹកក្ដៅ តែក្នុងបណ្ដាញសង្គមហ្វេសបុក បែរជាបានពិព៌ណនាថា រោគសញ្ញា ជាជំងឺអេបូឡា(Ebola) កំពុងតែរីករាលដាលមកដល់ប្រទេសកម្ពុជាទៅវិញ។ រូបភាពនេះត្រូវបានបង្ហោះ និងការចែកចាយតៗគ្នា តែត្រូវបានអនុប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបដិសេធ ថាជាព័ត៌មានមិនពិត។
លោកលី សូវ៉ាន់អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានផ្ដល់បទសម្ភាសន៍ឲ្យ វិទ្យុវាយោនៅថ្ងៃទី១១ខែសីហា បានបញ្ជាក់ថា រហូតមកដល់ម៉ោង៣កន្លះថ្ងៃនេះ គឺមិនទាន់មានជំងឺ អេបូឡារីករាលចូលប្រទេសកម្ពុជានោះទេ។
លោកបញ្ជាក់ទៀតថា រូបភាពក្មេងស្រីដែលត្រូវបានបណ្ដាញសង្គមហ្វេកប៊ុកបង្ហោះថាជារោគ សញ្ញាជំងឺអេបូឡានោះ គឺមិនពិតទេ ៕