មហាសេដ្ឋីចិនកោះហុងកុងស្លាប់ដោយសារឆ្នុកស្រាស៊ាំប៉ាញខ្ទាតត្រូវ
ប្រែសម្រួលដោយសារព័ត៌មានយុវវ័យថ្មី
មហាសេដ្ឋីចិនកោះហុងកុង លោក Dingxiang Loeng បានស្លាប់នៅក្នុងពីធីខួបកំណើតរបស់ខ្លួន បន្ទាប់ពីឆ្នុកគម្របដបស្រាស៊ាំប៉ាញដែលត្រូវបានគេបើកនោះបានផ្ទុះចេញពីមាត់ដប ហើយខ្ទាតទៅប៉ះសៀតផ្ការបស់គាត់ពេញទំហឹង។ ដំបូងគាត់ដួលសន្លប់ តែ២០នាទិក្រោមក វេជ្ជបណ្ឌិតបានប្រកាសថា លោកបានស្លាប់ហើយ ព្រោះទម្ងន់នៃឆ្នុកដបបានប៉ះទង្គិចខ្លាំងដល់លលាដ៍ក្បាលនិងប៉ះដល់ខួរក្បាល។
លោក Dingxiang Loeng បានរៀបចំពិធីខួបកំណើតគម្រប់៥០ឆ្នាំរបស់លោកដោយមានការអញ្ជើញចូលរួមពីភ្ញៀវជិត២០០នាក់ដែលក្នុងនោះមានទាំងនយោបាយ អ្នកសេដ្ឋកិច្ច និងអ្នកជំនួញធំៗផងនៅសណ្ឋាគារ Shangri-La។
សារព័ត៌មានមួយរបស់ចិនបានរាយការណ៍ថា ដំបូង អ្នកចូលរួមបានស្រែកអបអរសាទរពិធីពិខួបនេះ ខណៈបទភ្លេងបានប្រគំ ហើយ គម្របស្រាត្រូវបានគេបើក តែបែរជាស្រែកទ្រហោយំទៅវិញ បន្ទាប់គេប្រកាសថា លោក Dingxiang Loeng បានស្លាប់ហើយ។
នេះជាបទពិសោធមួយសម្រាប់អ្នកចូលចិត្តបើកឆ្នុកស្រាស៊ាំប៉ាញ។
ប៉ូលិសបានសង្ស័យថា ស្រានោះជាស្រាក្លែងក្លាយ ហើយកំពុងធ្វើការស៊ើបអង្កេត។ បើតាមសេចក្តីរាយការណ៍គឺថា ស្រាប្រមាណ ៨០% នៅប្រទេសចិនជាស្រាក្លែងក្លាយ៕