Cell ​card ​រង​ការ​រិះ​គន់​ថា ​គ្មាន​សីល​ធម៌​ដោយ​បំពាន​លើ​សិទ្ធិ​កុមារ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៥ សីហា ២០១៤)៖ ក្រុមហ៊ុន​​ទូរស័ព្ទ Cell Card ដែលអួតអាងក្តែងៗ​ថា ជា​ក្រុម​ហ៊ុន​​ទូរស័ព្ទ​​ចល័ត លំដាប់ លេខ ១ នោះ ត្រូវ​បាន​សកម្មជន​​សិទ្ធិកុមារ​​រិះគន់​ថា គ្មាន​សីលធម៌​នៅ​ក្នុង​​​ការធ្វើអាជីវកម្ម ដោយ​បាន​​​​ផ្សាយ​​ស្បត់​​ពាណិជ្ជកម្ម​របស់​ខ្លួន មាន​​ភ្ជាប់រូប​អាក្រាត​​ចេញ​ប្រដាប់​ភេទ​​របស់​កុមារ។

ថ្វី​បើ​​កុមារ​នៅ​តូច​​ក៏ក្រុមហ៊ុន​ដែលមាន​វិជ្ជាជីវៈ​មិន​ត្រូវ​បញ្ចេញប្រដាប់ភេទ​របស់​​គេ​នៅ​ក្នុង​​ការ​​ធ្វើអាជិវកម្ម​ផ្សព្វផ្សាយ​ជា​សារធាណៈបែបនេះឡើយ។ បើទោះជាក្រុមហ៊ុន​ចង់បង្កើតនូវអ្វីដែលថ្មីប្លែកក៏ដោយ ក៏មិន​ត្រូវយករូប​ក្មេង​អាក្រាត​កាយ​ចេញ​ប្រដាប់ភេទបែបនេះទេ។

សកម្មជន​​សិទ្ធិកុមារ​បានទទូច​ថា ក្រុមហ៊ុន​ត្រូវតែមាន​សីលធម៌​ជាងនេះ​ក្នុង​ការស្វែងរក​លុយ​​​របស់​ខ្លួន ហើយថា បើ​តាម​​ផ្លូវ​ច្បាប់ ក្រុម​គ្រួសារ​របស់​កុមា​រ​នោះ​អាច​ប្តឹងទៅ​តុការ​បានពាក់ព័ន្ធនឹងការគោរពបំពានសិទ្ធិកុមារ៕​ អត្ថ​បទ​​ទស្សនៈ​​​​របស់​​សារព័ត៌​មាន​​យុវវ័យថ្មី

កុមារាដែលក្រុមហ៊ុន Cell Card បញ្ចេញរូបអាក្រាតនិងប្រដាប់ភេទនៅក្នុង​ស្បត់ពាណិជ្ជកម្មរបស់ខ្លួន។
កុមារាដែលក្រុមហ៊ុន Cell Card បញ្ចេញរូបអាក្រាតនិងប្រដាប់ភេទនៅក្នុង​ស្បត់ពាណិជ្ជកម្មរបស់ខ្លួន។

Related Articles

Back to top button
Close
Close