ក្មួយ​ថ្លៃ ​អាករ​សម្លាប់​មីង ​ប្លន់​យក​ គ្រឿង​អលង្ការ​រួច​រត់គេ​ច​ខ្លួន​បាត់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៥ សីហា ២០១៤) ៖  លពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ស្រ្តី​ជា​អាជី​វក​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ទួល​គោក​ម្នាក់​ ត្រូវបានក្មួយថ្លៃ អាករសម្លាប់នៅក្នុងបន្ទប់ជួលជាន់ទី៣ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេ​តុង​ ភូមិ​ផ្សារទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រួចប្លន់យកគ្រឿង អលង្ការ​ជា​អស់​ច្រើន ហើយ​រត់​គេចខ្លួនបាត់ ​។

យោងតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា  ស្ត្រីរងគ្រោះមាន ឈ្មោះ ធីម សុខគីម អាយុ ៣៣ឆ្នាំ  ជា​អាជីវ​ករ​លក់ផ្លែឈើនៅផ្សារទួលគោក មានប្តីឈ្មោះតេង ចេង អាយុ៤១ឆ្នាំ មុខរបរធ្វើការនៅប្រទេសថៃ មាន​កូន​ចំនួន​៣​នាក់ ប្រុសម្នាក់ ស្រ្តី២នាក់។

ជនសង្ស័យ ដែលជាក្មួយថ្លៃ ឈ្មោះ វែន អាយុ២៨ឆ្នាំ មុខរបរជាងមាស  ស្នាក់នៅចំណុចកើតហេតុ ផ្ទះ​ជាន់​ទី៣  យកកាំបិតអាករ និងកាប់ជាច្រើនកន្លែង បណ្តាលឲ្យស្លាប់ រួច​ដោះ​យក​គ្រឿង​អលង្ការ មានដូចជា ក្រវិល ខ្សែក ចិញ្ចាន  រត់គេចខ្លួបាត់។

ប្រភពដដែលបានបន្តថា ជនរងគ្រោះក្រោយពីបាយល្ងាចរួច ក៏បានឡើងទៅផ្ទះបង នៅ​លើ​ជាន់ទី៣ បន្ទាប់​មក​ក៏​មាន​ទំនាស់ជាមួយជនសង្ស័យ ហើយជនសង្ស័យបានយកកាំបិតកាប់ ទៅលើជនរងគ្រោះ ជាច្រើនកាំបិត បណ្តាល​ឲ្យ​ស្លាប់ រួចដោះយកគ្រឿងអលង្ការ អស់ជាច្រើន រត់គេចខ្លួនបាត់។

ក្រោយពីបាត់ម្តាយយូរពេក កូនស្រីដែលមានអាយុ១៤ឆ្នាំម្នាក់ បានឡើងទៅតាមមើលម្តាយ ឃើញទ្វារបិទ ជិតក៏យកដៃរុញទារ ឃើញសពម្តាយកំពុងដេកស្លាប់នៅក្នុងបន្ទប់ជួល ក៏មានការភ្ញាក់ផ្អើលតែម្តង។

បច្ចុប្បន្ន​កម្លាំងសមត្ថកិច្ច កំពុងតាមចាប់ខ្លួន ជនសង្ស័យដែលជាក្មួយប្រុស ​យ​ក​ម​ក​ផ្ត​ន្ទា​ទោ​ស​តា​ម​ច្បាប់ ៕

1

Related Articles

Back to top button
Close
Close