​ថ្នាំគេងលក់បង្ក ឲ្យបាក់ឆ្អឹងសម្រាប់មនុស្សចាស់

សារព័ត៌មាន​ Cambodia News/

សុខភាព (០២ សីហា ២០១៤) ៖ តាម​លទ្ធផល​ស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក មនុស្ស​ចាស់​ប្រើប្រាស់​ថ្នាំ​គេងលក់ ឬ​ថ្នាំ​រំងាប់​អារម្មណ៍​មានការ​ប្រឈម​បាក់ឆ្អឹង​ខ្ពស់ ។​ ការប្រើ​ថ្នាំ​គេង ឬ​ពពួក​ថ្នាំ​រំងាប់​អារម្មណ៍​ ក្នុងការ​ព្យាបាល​ជំងឺ​គេង​មិន​លក់សម្រាប់​មនុស្ស​ចាស់ អាចធ្វើ​ឲ្យ​កើន​គ្រោះថ្នាក់​បាក់ឆ្អឹង ពិសេស​គឺ​ឆ្អឹង​កណ្តៀតក្អម ។​ ​នោះ​ជា​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​ជំនាញការ​នៅ​សាកលវិទ្យាល័យ​ហា​វ៉ាដ (​អាមេរិក​) ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី​វេជ្ជសាស្ត្រ លេខ​ចេញផ្សាយ​ថ្ងៃ​៦/៣ ។​​

ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ដំណើរការ​ស្រាវជ្រាវ​មនុស្ស​ចាស់​ជាង ១៥.០០០​នាក់ រស់នៅ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​នៅ​អាមេរិក ។ តាមរយៈ​នោះ ពួក​អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​វេជ្ជបញ្ជា​ថ្នាំ​ព្យាបាល​ជំងឺ​គេង​មិន​លក់​ដែល​វេជ្ជបណ្ឌិត​សរសេរ​ឲ្យ​អ្នក​ទាំងនេះ ។ លទ្ធផល អ្នកជំងឺ​ទាំងនេះ​សុទ្ធតែ​ត្រូវ​បាក់ឆ្អឹង​កណ្តៀតក្អម ក្នុងដំណាក់កាល​២០០៧- ២០០៨ ក្នុងនោះ​មាន​១១% ត្រូវបាន​ឲ្យ​ប្រើ​ពពួក​ថ្នាំ​មិន​ផ្ទុក​សារជាតិ​ចម្រុះ មាន​ឥទ្ធិពល​ឱសថ​ដូចជា Ambren , Lunesta ឬ Sonata មុនពេល​ត្រូវ​បាក់ឆ្អឹង​កណ្តៀតក្អម ។​

​លទ្ធផល​បង្ហាញថា ការប្រើប្រាស់​ពពួក​ថ្នាំ​ទាំងនេះ​អាចធ្វើ​ឲ្យ​កើន 66% គ្រោះថ្នាក់​បាក់ឆ្អឹង ក្នុងពេល​អ្នក​ទើប​ត្រូវបាន​ព្យាបាល ដោយ​ថ្នាំ​នេះ​ក្នុង​រយៈពេល​តិចជាង​២​ខែ មានការ​ប្រឈម​ខ្ពស់​ទ្វេដង​ប្រៀប​នឹង​អ្នក​មិន​ប្រើ​ថ្នាំ ។​ ការស្រាវ ជ្រាវ​ក៏​ចង្អុល​បង្ហាញថា មូលហេតុ​របស់​បាតុភូត​ខាងលើ​អាច​បណ្តា​លពី​ថ្នាំ​គេង​ធ្វើ​ឲ្យ​ថយចុះ​ភាព​លំនឹង លទ្ធភាព​ចលនា​ក៏ដូចជា​ធ្វើ​ឲ្យ​ថមថយ​ការចងចាំ បណ្តាល​ឲ្យ​អ្នកជំងឺ​អាយុ ច្រើន​ងាយ​ត្រូវ​ដួល​នាំ​ដល់​ការបាក់​ឆ្អឹង ។​ ​ពួក​អ្នកវិទ្យាសាស្ត្រ​ទូន្មាន​ថា វេជ្ជបណ្ឌិត​គួរ​ជ្រើស​យក​វិធី​ព្យាបាល​ជំងឺ​គេង​មិន​លក់​នៅ​មនុស្ស​ចាស់​តាម​វិធី​ធម្មជាតិ​បំផុត ដែល​មិនចាំបាច់​ត្រូវ​ប្រើប្រាស់​ពពួក​ថ្នាំ​គេង និង​រំងាប់​អារម្មណ៍ ៕

11

 

 

Related Articles

Back to top button
Close
Close