ហេតុផល ដែលអ្នក មិនគួរដាក់ ទូរស័ព្ទក្បែរខ្លួន ពេលកំពុងដេក
សារព័ត៌មាន Cambodia News/
សុខភាព (០២ សីហា ២០១៤) ៖ មានមនុស្សភាគច្រើនដែលតែងតែ ដាក់សម្លេងទូរស័ព្ទរោទិ៍នៅពេលជិតភ្លឺ ដើម្បីដាស់ខ្លួនឯងពីដំណេក ហើយអ្នកខ្លះទៀតទម្លាប់យកទូរស័ព្ទដាក់ក្បែរខ្លួន ដើម្បីកុំអោយខកខានការទទួលទូរស័ព្ទ រឺសារ ប៉ុន្តែប្រសិនបើលោកអ្នកនៅធ្វើសកម្មភាពបែបនេះជារៀងរាល់ថ្ងៃ វាអាចនឹងប៉ះពាល់ដល់សុខភាពរបស់លោកអ្នកដូចជា៖
វាអាចបង្កអោយមានអគ្គីភ័យកើត ដោយការទុរសេទូរស័ព្ទ ដែលវាអាចបណ្តាលមកពី ការប្រើ ថ្មទូរស័ព្ទមិនត្រឹមត្រូវ, ខ្សែបញ្ចូលភ្លើងគ្មានគុណភាព ដូចនេះ លោកអ្នកមិនត្រូវដាក់ទូរស័ព្ទរបស់អ្នកនៅកន្លែងដេកទេ។
ទូរស័ព្ទដៃ, tablet, TV រាល់ឧបករណ៍ទាំងអស់នេះ មានភ្លើងលោតពណ៌ខៀវ ដែលជាប្រភេទភ្លើងសញ្ញាបញ្ជាក់ពីដំណើរការរបស់វា។ ដូចនេះភ្លើងទាំងអស់នេះ វាអាចនឹងរំខានដល់ដំណេករបស់លោកអ្នកបាន។
មិនទាន់មានការបញ្ជាក់ច្បាស់ទេថា ការនិយាយាទូរស័ព្ទដៃច្រើន អាចបណ្តាលអោយមានជំងឺនោះទេ តែជាទូទៅ ទូរស័ព្ទដៃមានវិទ្យុសកម្មដែលអាចប៉ះពាល់ដល់សុខភាពរបស់យើង។ ប្រសិនសិនបើលោកអ្នកបារម្ភពីសុខភាពរបស់អ្នក លោកអ្នកគូរតែ ប្រើទូរស័ព្ទ៖ ដោយការផ្ញើសារ ជំនួសអោយការទេរទូរស័ព្ទវិញ, កុំនិយាយទូរស័ព្ទយូរពេក, កុំដេកដាក់ទូរស័ព្ទក្បែរខ្លួនអ្នក ព្រោះវាមានវិទ្យុសកម្មដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក៕