សិស្សបាក់ឌុប កំពុងតែបុកពោះ !
នាង/សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ សីហា ២០១៤) ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោកហង់ ជួនណារ៉ុនបានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនដែលយកទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិកចូលក្នុងបន្ទប់ប្រឡងនឹងត្រូវធ្លាក់ ស្វ័យប្រវត្តិ ដោយមិនមានការតវ៉ាអ្វីឡើយ។
ការប្រឡងបាក់ឌុបឆ្នាំនេះគឺធ្វើឡើងក្នុងលក្ខណៈកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលអាណត្តិទី៥ សំដៅធ្វើយ៉ាងណាលុបបំបាត់ឲ្យបានភាពអសកម្មផ្សេងៗ ដែលនាំឲ្យមានការរិះគន់ពីមជ្ឈដ្ឋានខាងក្រៅ។
សម្រាប់ការបើកអាជីវកម្មថតចម្លងនៅក្បែរមណ្ឌលប្រឡងត្រូវតែ ផ្អាកអាជីវកម្មរបស់ខ្លួនមួយរយៈពេលសិន បើមិនដូច្នេះទេអាជីវកម្មទាំងនោះអាចប្រឈមមុខនឹងការចាត់វិធានការ ច្បាប់ហើយ។
ចាប់ពីពេលនេះតទៅបេក្ខជនទាំងអស់មិនពឹងពាក់លើហាងឆេង ចម្លងតាមប្រ៊ុយយ៉ុងទៀតទេ គឺត្រូវពឹងពាក់លើសមត្ថភាពរបស់ខ្លួន ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ ២០១៤នេះនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី០៤ ខែសីហា ហើយសម្រាប់រាជធានីភ្នំពេញមានបេក្ខជនចូលរួមប្រឡងចំនួន១៧២៦០នាក់ និងទូទាំងប្រទេសមានចំនួន៩៣៤៥៦នាក់៕