នៅជ​ប៉ុន​ក្ដៅ​ខ្លាំង ​ស្លាប់​កើន​ឡើង ១​៥​​នាក់ ​និង​ចូល​ពេទ្យ​ ៨​ពាន់​នាក់​​​

សារព័ត៌មាន​​ Cambodia News/

ជប៉ុន (៣១ កក្កដា ២០១៤) ៖ គិ​ត​​ម​ក​ដ​ល់ពេ​​ល​នេះ មាន​ពលរដ្ឋ ជប៉ុន​រហូតដល់​៨៥៨០​នាក់​ត្រូវ​ចូល សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រយៈ ពេល​មួយ​សបា្ដហ៍​កន្លងមក ដោយ​អាការ ហេវ​ហត់​អស់កម្លាំង​បណ្ដាលមកពី​ក្ដៅ ខ្លាំង និង​ពលរដ្ឋ​១៥​នាក់​បាន​បាត់បង់ ជីវិត​ក្នុង​ហេតុការណ៍​អាកាសធាតុ​ក្ដៅ ខ្លាំង​នេះ ។​ ​

ក្នុងចំណោម ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ខ្លាំងជាងគេ បំផុត​គឺ​អ្នក​ដែលមាន​វ័យ​ចំណាស់ អាយុ ៦៥​ឆ្នាំ​ឡើងទៅ​មាន​រហូតដល់​ជាង​៣ ពាន់​នាក់ ។

ដោយឡែក​នៅក្នុង​ថ្ងៃទី​២៦ ខែកក្កដា កន្លងមក ចំនួន​ពលរដ្ឋ​ដែល​ត្រូវបញ្ជូន តាម​រថយន្ដ​សង្គ្រោះ​ទៅកាន់​មន្ទីរពេទ្យ មាន​រហូតដល់​២៤៨៨​នាក់ គឺជា​ចំនួន យ៉ាងច្រើន​ដែល​រថយន្ដ​សង្គ្រោះ​ត្រូវធ្វើ ការ​ពេញ​មួយថ្ងៃ​គ្មាន​ពេល​សម្រាក ។​ ​

រលក​កម្ដៅ​វាយប្រហារ​នៅ​ជប៉ុន​នៅ ក្នុងឆ្នាំនេះ​គឺ​ខ្លាំង​ជាង​ឆ្នាំមុនៗ​ទាំងអស់ ចាប់តាំងពី​រដ្ឋាភិបាល​ជប៉ុន​កត់សម្គាល់ ពី​រលក​កម្ដៅ​ចាប់ផ្ដើម​វាយប្រហារ ជប៉ុន​នៅ​ឆ្នាំ​២០០៨​មក ៕

Cam1

 

Related Articles

Back to top button
Close
Close