លោក​ស្រី ​យី​ង​​ឡាក់ ​និង​សមាជិក​​ជាន់​ខ្ពស់​បក្ស​ភឿថៃ​ ៩​ រូប​ទៀត ​ប្រឈម​​ការ​ចោទ​ប្រកាន់​​ជា​ថ្មី​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ​ (២៩ កក្កដា ២០១៤ ) ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកក្កដា ក្រុម​សហគមន៍​បុរី​កីឡា​ និង​អតីត​អ្នក​ភូមិ​បឹង​កក់​ប្រមាណ ជា១០០​នាក់​ បាន​លើក​បដា​ពាក្យ​ស្លោក​ និង​គ្រឿង​បំពង​សំឡេង​ឈរ​បិទ​ច្រក​ចេញ​ចូល​មុខ​សាលា​រាជធានី​ភ្នំពេញ​ លើ​កំណាត់​មហា​វិថី​ព្រះ​មុនី​វង្ស​ ​​​​​ ​​​ទាម​ទារ​ឱ្យ​អភិបាល​រាជធានី​​ បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​ឱ្យ​ច្បាស់​នៅ​ក្នុង​ដំណោះស្រាយ​ជូន​ពួក​គាត់​។​

ការ​តវ៉ា​ពី​ទំនាស់​រឿង​ដីធ្លី​នេះ​ បណ្តាល​ឱ្យ​ស្ត្រី​មក​ពី​សហគមន៍​បុរី​កីឡា​២​នាក់​ដួល​សន្លប់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​សមត្ថកិច្ច​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ផង​ដែរ។

ក្រុម​សហគមន៍​បុរី​កីឡា​ និង​អតីត​អ្នក​ភូមិ​បឹង​កក់បាន​លើក​ឡើង​ថា​ ការ​រវ៉ានេះ គឺដើម្បី​សុំ​ឱ្យ​លោក​អភិ​បាល​រាជធានី​ភ្នំពេញ​ ព​ន្លឿ​ន​ការ​ដោះស្រាយ​លំ​នៅ​ឋាន​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់រហ័ស​ ព្រោះ​រដូវ​វស្សា​ចូល​មក​ដល់​ហើយ​ មិន​គួរ​ចេះ​តែ​ពន្យារ​ពេល​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​យ៉ាង​ដូច្នេះ​ទេ។

មន្ត្រី​នគរបាល​ខណ្ឌដូនពេញ​ដែល​មាន​ភារ​កិច្ច​រៀបចំ​សណ្តាប់ធ្នាប់​និយាយ​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​នេះ​ ផ្តើម​ចេញពី​ក្រុម​អ្នក​តវ៉ាដែល​ដឹកនាំ​ដោយ​អ្នកស្រី​ ទេព​ វ​ន្នី​ អ្នក​ស្រី​ យ៉ោ​ម​ បុប្ផា កញ្ញា​ សុង​ ស្រី​លាភ​ ដែល​ជា​សកម្មជន​ដីធ្លី​នាំ​គ្នា​ឈរ​បិទទ្វារ​ច្រក​ចេញចូល​មុខ​សាលា​រាជធានី​ និង​ធ្វើ​ឱ្យ​ស្ទះផ្លូវ​៕​ ​

a

Related Articles

Back to top button
Close
Close