ស្លាប់​ទាំង​អស់ ​ក្នុង​ការ​ធ្លាក់​យន្ត​ហោះ ​អាល់​ហ្សេរី​ AH5017 ​នៅ​ម៉ា​លី​

សារព័ត៌មាន​ Cambodia News/

អៅហ្គាឌូហ្គូ (25 កក្កដា 2014)  ទីភ្នាក់ងារព័ត៌មាន ស៊ីអិនអិន បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា នេះ ដោយ លើកឡើង តាមការថ្លែង ពីមន្ត្រីប្រចាំការនៅទីក្រុង អៅហ្គាឌូហ្គូ ក្នុងទូរទស្សន៍ RTB ថា យន្តហោះ របស់ ក្រុមហ៊ុនអាកាសចរណ៍អាល់ហ្សេរី បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះ ត្រូវបានក្រុមសង្គ្រោះ រកឃើញហើយ នៅឆ្នេរខ្សាច់ភាគខាងជើង ប្រទេសម៉ាលី ដោយគេអះអាងថាបន្ថែមទៀតថា មិនមាននរ ណាម្នាក់នៅរស់រានឡើយ ។

រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង លោក Lauren Fabius បានប្រាប់អ្នកយកព័ត៌មាននានាថា យ៉ាង ហោចណាស់មនុស្សចំនួន ១១៦ នាក់ (១១០នាក់ជាអ្នកធ្វើដំណើរ និង៦នាក់ផ្សេងទៀត ជាអាកាស យានិក នៅលើយន្តហោះ AH5017 នេះ) គឺគ្មាននរណាម្នាក់រួចជីវិតពី គ្រោះថ្នាក់នេះឡើយ។ យន្ត ហោះនេះ បានធ្វើដំណើរចេញពីទីក្រុងអៅហ្គាឌូហ្គូ ប្រទេស បួគីណាហ្វាសូ ទៅកាន់ព្រលានយន្តហោះ Houari Boumediene ប្រទេស អាល់ហ្សេរី កាលពីម៉ោង ១ និង ៤៧ រំលងអាធ្រាត ឈានចូលថ្ងៃ ព្រហស្បតិ៍។

វាបានបាត់ចេញពីប្រព័ន្ធរ៉ាដា ដោយសារតែអាកាសធាតុអាក្រក់ បណ្តាលឲ្យផ្នែករ៉ាដាបាត់បង់ ទំនាក់ ទំនងជាមួយ អាកាសយានិក បន្ទាប់ពីយន្តហោះនេះបានហោះចេញទៅប្រមាណជា ៥០នាទីមក។ មន្ត្រី នៅប្រទេសម៉ាលី បានអះអាងថា នឹងដឹកនាំបើកការស៊ើបអង្កេត រក មូលហេតុពិតប្រាកដដែលបណ្តាល ឲ្យយន្តហោះនោះធ្លាក់ ៕

11111111

Related Articles

Back to top button
Close
Close