លោកស្រី យីងឡាក់ ឱបនឹករលឹកលោក ថាក់ស៊ីន នៅប៉ារីស
សារព័ត៌មាន Cambodia News/
បារំាង៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ បានទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង ហើយ បន្ទាប់ពីទទួលបានការ អនុញ្ញាតពីមេដឹកនាំ ប្រទេសថៃបច្ចុប្បន្ន ដើម្បីទៅចូលរួមពិធីខួប កំណើត គម្រប់ទី៦៥ឆ្នាំ របស់បងប្រុសលោកស្រី គឺ លោកថាក់ស៊ីន ។
លោកស្រីយីងឡាក់ ត្រូវបានគេរាយការណ៍ថា ទៅដល់ទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ ខែកក្កដា ម្សិលមិញ ។ ពេលទៅដល់ព្រលានយន្តហោះ លោកស្រីត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅ ពីសំណាក់លោកថាក់ស៊ីន ។ វីដេអូនៃការឱបគ្នានឹករលឹក រវាងបងប្អូនពីរនាក់ខាងលើ ត្រូវបានសារព័ត៌មានបាងកក ប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃនេះ ។
សូមជម្រាមថា លោកថាក់ស៊ី និង លោកស្រី យីងឡាក់ មានជោគវាសនា មិនខុសគ្នាប៉ុន្មានទេ ព្រោះសុទ្ធតែត្រូវបានយោធាថៃ ធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង ៕