អ្នក​លេង​ហ្វេស​ប៊ុក ​អប​អរ​ចំពោះ​ការ​ត្រូវ​រ៉ូវ​គ្នា​ផ្នែក​នយោបាយ​នៃ​គណ​បក្ស​ទាំង​២​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (២៣ កក្កដា ២០១៤) ៖ ក្រោយពេល​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​​ជាតិ​បានរួម​គ្នា​បញ្ចប់​ជម្លោះ​នយោបាយ​ ក្រុម​បណ្តា​អ្នក​លេង​សង្គម​ ​ហ្វេ​សប៊ុក បានបង្ហាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​ត្រូវរ៉ូវ​គ្នា​ផ្នែក​នយោ​បាយ​នៃ​គណបក្ស​ទាំង​២។

អ្នក​លេង​​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ភាគច្រើន បាន​បញ្ចេញ​អារម្មណ៍​ផ្ទាល់​ខ្លួន​​​សាទរ ​ចំពោះ​ភាព​ត្រូវរ៉ូវ​គ្នា​នេះ​ ជាក់ស្តែង សម្រាប់​គណនី​ហ្វេ​សប៊ុក​ឈ្មោះ​ Pen Pay សរសេរ​ថា “​ខ្ញុំ​សូម​ស្វាគមន៍​ដល់​ការចូលរួម​ក្នុង​ការធ្វើការ​ជាមួយគ្នា ​សាង​ជា​ប្រវត្តិ​សាស្ត្រ​ល្អ និង​ជា​គំរូ​ល្អ សម្រាប់​ក្មេង​ជំនាន់ក្រោយ។

ជាមួយគ្នានេះ គណនី​ហ្វេ​សប៊ុក​ឈ្មោះ​ Sok Sopheak បាន​សរសេ​រមតិ​ស្វាគមន៍​ថា​ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​ដល់​ថ្នាក់​ហូរ​​ទឹកភ្នែក​មិនដឹង​ខ្លួន​”​។​

​ទាំងនេះ​សុទ្ធតែ​ជា​ការសរសេ​រ​បញ្ចេញមតិ​ផ្ទាល់ខ្លួន របស់​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ចំពោះ​ការ​ត្រូវរ៉ូវ​គ្នា​ផ្នែក​នយោបាយ​រវាង​គណបក្ស​ទាំង​២ ​ដែល​ជា​បំណងប្រាថ្នា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ចង់បា​ន​ពិតប្រាក៕

facebook

 

Related Articles

Back to top button
Close
Close