មិន​ទាន់​មាន​ការ​ដោះ​លែង​ បេក្ខ​ជន ​តំណាង​រាស្រ្ត​គណ​បក្ស​សង្រ្គោះ​នោះ​ទេ​

សារព័ត៌មាន​ Cambodia News/

ខណៈគ្រាដែលថ្នាក់ដឹកនាំកំពូល នៃគណបក្ស ប្រជាជនកម្ពុជា និ​ង​គ​ណ​ប​ក្ស​ស​ង្រ្គោះ​ជា​តិ ​កំ​ពុ​ង​ជួប​ប្រ​ជុំ​ ពិភាក្សាតទល់មុខគ្នាស្វែងរកដំណោះស្រាយ លើវិបត្តិនយោបាយ នៅ​ក្នុ​ង​ប​ន្ទ​ប់​ប្រ​ជុំ​នា​វិ​មា​ន​ព្រឺទ្ធស​ភា​នា​ព្រឹក​នេះ ក្រម​អ្នក​សារព័ត៌មាន​បាន​នាំ​គ្នា​ជ្រួល​​ច្រ​ប​ល់​ជាមួ​យ​​នឹ​ង​ព័​ត៌​មា​ន​ថា មាន​ការដោះលែងបេក្ខ​ជន ​តំណាង​រាស្រ្ត​គណ​បក្ស​សង្រ្គោះ ដែលជាប់​ឃុំខ្លួ​ន​បណ្តោះអាសន្ននៅពន្ធនាគារព្រៃស ។

ជាមួយ​នឹង​ព័ត៌មានលិ​ច​ឮតៗគ្នាថា មាន​ការ​ដោះ​លែង​ បេក្ខជន តំណាងរាស្រ្តជាប់ឆ្នោត និង​សកម្ម​ជន​គណ​បក្ស សង្រ្គោះ​​នោះ​ ​ត្រូវបាន​មន្រ្តីតុលាការ និងមន្រ្តីពន្ធនាគារ ​បា​ន​អះ​អា​ង​ដូ​ច​គ្នាថា មិ​ន​ទា​ន់​មានដោះ លែង​បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត និ​ង​ស​ក​ម្ម​ជ​ន​គ​ណ​ប​​ក្ស​ស​ង្រ្គោះ​ជា​តិ​នៅ​ឡើ​​យ​នោះ​ទេ​។​

សូមបញ្ជាក់ថា បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ ៧រូប រួ​ម​និ​ង​ស​កម្ម​ជ​ន​គ​ណ​បក្ស​សង្រ្គោះ ជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និង​ត្រូវ​បា​ន​តុ​លា​ការ​​ស​ម្រេ​ចប​ញ្ជូ​​នទៅ​ឃុំ​ខ្លួ​ន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារព្រៃស ​ក្រោ​យ​ផ្ទុះ​អំ​ពើ​ហិ​ង្សាធ្ង​ន់​ធ្ង​រ​​នៅ​ក្បែ​រ​ទី​លា​ន​ប្រ​ជាធិ​ប​តេ​យ្យ​ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៤ បណ្តាលឲ្យសន្តិ  សុខខណ្ឌដូនពេញ ៣៩​នា​ក់​រ​ង​របួសធ្ងន់-ស្រាល៕

2014-07-16_CNRP1

Related Articles

Back to top button
Close
Close