អាជ្ញាធររាជធានីភ្នំពេញ​​ត្រៀមលក្ខណៈជួយ​​​សង្គ្រោះគ្រោះមហន្ត​​រាយធម្មជាតិឆ្នាំ២០១២

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ១៨  កក្កដា ២០១២  លោក កែប ជុតិមា អភិបាលអភិបាលរាជធានីភ្នំពេញ  បានដឹកនាំកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ ក្នុងការត្រៀមលក្ខណៈជួយសង្គ្រោះនិងដោះស្រាយមហន្តរាយដោយគ្រោះធម្មជាតិក្នុងរដូវវស្សា ឆ្នាំ២០១២នេះ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរក្សាឲ្យបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋពិសេសគ្រោះទឹកជំនន់។ នៅក្នុងកិច្ចប្រជុំមានការចូលរួមពីកម្លាំងប្រដាប់អាវុធរបស់រាជធានីភ្នំពេញ អភិបាលខណ្ឌទាំង៩ ព្រមទាំងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ដើម្បីត្រៀមលក្ខណៈជាស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ។

លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ពេលប្រជាពលរដ្ឋជួបបញ្ហាគ្រោះទឹកជំនន់ គឺយើងត្រូវធ្វើបន្ទាន់ក្នុងការជួយសង្គ្រោះពួកគាត់មកកាន់ទីទួលសុវត្ថិភាព នឹងត្រូវរៀបចំឲ្យមានបង្គន់អនាម័យ ទឹកស្អាត ដើម្បីឲ្យពួកគាត់ប្រើប្រាស់ បូករួមទាំងថ្នាំពេទ្យ និងស្បៀងអាហារគ្រប់គ្រាន់៕

Related Articles

Back to top button
Close
Close