ក្រុមឧទ្ទាមអ៊ុយក្រែនប្រគល់ប្រអប់ខ្មៅរបស់យន្តហោះទៅឲ្យម៉ាឡេស៊ី
សារព័ត៌មាន Cambodia News/
ម៉ាឡេស៊ី (២២ កក្កដា ២០១៤) ៖ ក្រុមឧទ្ទាមអ៊ុយក្រែនប្រគល់ប្រអប់ខ្មៅរបស់យន្តហោះទៅឲ្យម៉ាឡេស៊ីក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតក្នុងប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃអង្គារនេះ បានប្រគល់ប្រអប់ខ្មៅនៃយន្តហោះMH17របស់ម៉ាឡេស៊ីដែលបានធ្លាក់នៅប្រទេសអ៊ុយ ទៅឲ្យក្រុមមន្ត្រីម៉ាឡេស៊ី។
មេដឹកនាំឧទ្ទាមជាន់ខ្ពស់ម្នាក់បានប្រគល់ប្រអប់ខ្មៅចំនួន២ទៅក្រុមមន្ត្រីអ្នកជំនាញម៉ាឡេស៊ីនៅកិច្ចជំនួបមួយនៅទីក្រុងDonetskភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ការប្រគល់ឲ្យនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទដើម្បីស្នើឲ្យក្រុមអ្នកស៊ើបអង្កេតអន្តរជាតិចូលដល់កន្លែងធ្លាក់យន្តហោះនេះ។
អ្នកដំណើរទាំងចំនួន២៩៨នាក់នៅក្នុងយន្តហោះម៉ាឡេស៊ីនេះបានស្លាប់ទាំងអស់ក្នុងហេតុការណ៍នេះ។យន្តហោះនេះបានកំពុងធ្វើដំណើរដោយហោះចេញពីទីក្រុងអាំស្ទែដាំ ប្រទេសហូឡង់ ឆ្ពោះទៅកាន់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាស៊ីនៅពេលវាបានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
ក្រុមបស្ចិមប្រទេសបាននិយាយថា មានភស្តុងតាងច្រើនឡើងដែលថា យន្តហោះនេះ ត្រូវបានបាញ់ចំដោយមីស៊ីលដោយក្រុមឧទ្ទាមប៉ុន្តែ រុស្ស៊ីបាននិយាយកងទ័ពអ៊ុយក្រែនក៏ត្រូវបានស្តីបន្ទោសផងដែរ៕